logo logo
banner1
ប្រធានសភាប្រជាជនចិន(NPC) ស្នើឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គការ CSTO ស្តីពីសន្តិភាព និងស្ថិរភាព
 

លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន

លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC) បានថ្លែងថា ចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូ រទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារដ្ឋជាសមា ជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម(CSTO) និងចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដើម្បីរួមគ្នាថែរក្សា សន្តិភាព និងស្ថិរភាពតំបន់។ លោក Li បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយតាមប្រព័ន្ធ វីដេអូ នៅក្នុងសន្និបាតសភារបស់អង្គការ CSTO តបតាមការអញ្ជើញរបស់លោក Vyacheslav Volodin ប្រធានសន្និបាតសភាអង្គការ CSTO និងជាប្រធានសភាឌូម៉ា(សភាជាន់ទាបសហព័ន្ធរុស្ស៊ី)។

លោក Li បានថ្លែងថា សភាប្រជាជនចិន មានឆន្ទៈក្នុងការធ្វើការងារជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តា រដ្ឋជាសមាជិកអង្គការ CSTO ដើម្បីពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងកិច្ច សហប្រតិបត្តិការជាផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ផ្តល់នូវការដើរតួយ៉ាងពេញលេញ នៃតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងបញ្ចេញនូវសក្តានុពលរបស់អង្គការសន្ធិសញ្ញាសន្តិសុខរួម(CSTO) និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដើម្បីធ្វើឱ្យតំបន់ និងពិភពលោកកាន់តែមានសន្តិភាព សន្តិសុខ និងវិបុលភាព៕

https://english.news.cn/20220606/2179e92cb3514f20b9c1571e6c190141/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`