លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន(CPPCC) ចួបសន្ទនាការងារជាមួយលោក
Tan Chuan-Jin ប្រធានសភានៃសាធារណរដ្ឋសិង្ហបុរី តាមប្រព័ន្ធនិម្មិត នៅក្នុងទីក្រុងប៉េកាំង
រដ្ឋធានីប៉េកាំង៖ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន(CPPCC) នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក Tan Chuan-Jin ប្រធានសភានៃសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក បានចួបពិភាក្សាការងារតាមប្រព័ន្ធនិម្មិត ស្តីពីចំណងទាក់ ទងទ្វេភាគី។ លោកប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនរូបនេះ បានថ្លែងថា ចំណងទាក់ទងរវាង ចិន-សិង្ហបុរីមានលក្ខណៈពិសេសផ្នែកភូមិសាស្រ្តនៅជិតគ្នា មានផលប្រយោជន៍រួមគ្នា មានទំនាក់ទំនងវប្បធម៌ដ៏ជិតស្និទ្ធនឹងគ្នា និងមានភាពស្អិតរមួតរវាងប្រជាជននិងប្រជាជននៃរដ្ឋទាំងពីរ។
លោក Wang បានថ្លែងបន្តថា ការមូលមតិគ្នាដ៏សំខាន់ ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ ស្តីពីការអភិវឌ្ឍចំណងទាក់ទងទ្វេភាគី គួរតែជាមគ្គុទ្ទេសក៍នាំផ្លូវ សម្រាប់ប្រទេសទាំងពីរ ដើម្បី ស្វែងរកការសហការគ្នាដ៏ខ្លាំងក្លាជាងមុន ចំពោះយុទ្ធសាស្រ្តនៃការអភិវឌ្ឍរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការនយោបាយកាន់តែស៊ីជម្រៅជាងមុនថែមទៀត នៅក្នុងវស័យនានា ដូចជា សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ លោកក៏បានស្នើផងដែរ ឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីភាពជឿនលឿន និងប្រកប ដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ព្រមទាំងដើម្បីលើកកម្ពស់ភាពជា ដៃគូកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពទាំងអស់ឈានដល់កម្រិតថ្មីមួយ។
លោក Wang បានថ្លែងបន្ថែមថា សភាប្រឹក្សានយោបាយប្រជាជនចិន(CPPCC) បានត្រៀមរួច រាល់ក្នុងការពង្រឹងទំនាក់ទំនងជាមួយសភាសង្ហបុរី ក្នុងការជួយឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីនៃចំណង ទាក់ទងទ្វេភាគី។ សម្រាប់ភាគីសិង្ហបុរី លោកប្រធានសភា Tan Chuan-Jin បានថ្លែងថា សិង្ហបុរីមានឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យនានា អភិវឌ្ឍន៍ច្រកទ្វារពាណិជ្ជកម្មអន្តរជាតិថ្មី ឱ្យកាន់តែប្រសើរជាងមុន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗទៀត។ សភាសិង្ហបុរី បានត្រៀមរួចរាល់ក្នុងការបង្កើនការផ្លាស់ប្តូរមិត្តភាពជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន និងជំរុញចំណងទាក់ទងទ្វេភាគី៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20220606/281e9687e8c440ea8deddfcbda6ea763/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម