logo logo
banner1
សភារុស្ស៊ីបោះឆ្នោតលើសេចក្តីព្រាងច្បាប់ស្តីពី ការរឹតបន្តឹង ភ្នាក់ងារបរទេស
 

សេចក្តីព្រាងច្បាប់ស្តីពី «ភ្នាក់ងារបរទេស» ត្រូវបានអនុម័តក្នុងរដ្ឋសភារុស្ស៊ីដោយសំឡេងគាំទ្រ ៣៤៦

និងប្រឆាំង ១៧ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២

សភាជាន់ទាបសហព័ន្ធរុស្ស៊ី (State Duma) បានពិនិត្យ និងអនុម័តជាលើកដំបូងលើសេចក្តីព្រាងច្បាប់មួយ ស្តីពី ការបង្កើនការរឹតបន្តឹងច្បាប់ក្នុងប្រទេសប្រឆាំងនឹង «ភ្នាក់ងារបរទេស»។ ការអនុម័តច្បាប់នេះ ធ្វើឡើង បន្ទាប់ពី លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចេញការព្រមានដល់ប្រជាពលរដ្ឋរុស្ស៊ីឱ្យប្រុងប្រយ័ត្ន ចំពោះ «ជនក្បត់ជាតិ»។ សេចក្តីព្រាងច្បាប់ដំបូងរបស់ប្រទេសរុស្ស៊ីស្តីពី ភ្នាក់ងារបរទេសនេះ ត្រូវបានពិនិត្យ និងអនុម័ត កាលពីឆ្នាំ២០១២។ ច្បាប់នេះត្រូវបានគេពង្រីកបន្ថែម ដើម្បីដាក់បញ្ចូលអង្គការ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងបុគ្គលជាពលរដ្ឋរុស្ស៊ីនានា ដែលរួមមាន អ្នកសារព័ត៌មាន និងសកម្មជននានា។ សេចក្តីព្រាងច្បាប់ នេះចែងថា បុគ្គលណាដែលទទួលហិរញ្ញវត្ថុ ឬគាំទ្រពីបរទេសអាចត្រូវបានចាត់ទុកថាជា «ភ្នាក់ងារបរទេស»៕

https://www.aljazeera.com/news/2022/6/7/russian-parliament-votes-to-tighten-foreign-agents-law



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`