លោក Yevhen Yakovenko សមាជិកសភាអ៊ុយក្រែនត្រូវបាននគរបាលឃាត់ខ្លួននៅព្រំដែនប្រទេសម៉ុលដាវី
រដ្ឋធានីជីស៊ីណូ៖ កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ នគរបាលព្រំដែននៃសាធារណរដ្ឋ ម៉ុលដាវីបានឱ្យដឹងថា លោក Yevhen Yakovenko សមាជិកសភាអ៊ុយក្រែនត្រូវបានគេឃាត់ខ្លួននៅ ព្រំដែនប្រទេសម៉ុលដាវី តាមសំណើរបស់អង្គការនគរបាលឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Police Organization) ឬនគរបាលអន្តរជាតិ (Interpol)។ លោក Yakovenko ត្រូវបានគេឃុំខ្លួននៅមន្ទីរ ឃុំឃាំងបណ្តោះអាសន្នមួយកន្លែង នេះបើតាមការឱ្យដឹងពីសេវាព័ត៌មានប្រចាំប៉ុស្តិ៍នគរបាលព្រំដែន។
លោក Viorel Tentiu នាយនគរបាលអន្តរជាតិ (Interpol) ក្នុងប្រទេសម៉ុលដាវី បានថ្លែងក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Yakovenko ត្រូវបានជាប់ក្នុងបញ្ជី បន្ទាប់ពីការចោទប្រកាន់របស់សាធារណរដ្ឋបេឡារុសពីបទសូកប៉ាន់ និងពុករលួយ។ តាមការស្រាវជ្រាវមួយនៅលើគេហទំព័រនគរ បាលអន្តរជាតិទៅលើកំណត់ត្រាបុគ្គលត្រូវតាមចាប់ខ្លួន សម្រាប់ឈ្មោះលោក Yakovenko មិនបានបង្ហាញលទ្ធផលណាមួយនៅយប់កើតហេតុកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ នោះឡើយ។
ព័ត៌មានពីគេហទំព័រសភាអ៊ុយក្រែន បានឱ្យដឹងថា លោក Yakovenko ត្រូវបានគេជ្រើសតាំងជា សមាជិកសភាអ៊ុយក្រែន មកពីតំបន់ Donetsk។ ភាពភ័យខ្លាចដែលកំពុងតែបន្តនៅពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសម៉ុលដាវីត្រូវបានគេលើកទឹកចិត្តឱ្យចូលរួមក្នុងជម្លោះប្រទេសជិតខាងអ៊ុយក្រែន បន្ទាប់ពី ក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីក្នុងតំបន់ផ្តាច់ខ្លួន បានរាយការណ៍អំពីការប្រយុទ្ធគ្នា និងការបំផ្ទុះមួយចំនួននៅតំបន់នោះ ដែលពួកគេបានទម្លាក់កំហុសលើរដ្ឋាភិបាលទីក្រុងកៀវ៕
http://ព័ត៌មានសភាអន្តរជាតិ ០៧-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://news.yahoo.com/ukrainian-lawmaker-detained-moldovas-border-205847736.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម