logo logo
banner1
ប្រធានសភាអ៊ុយក្រែនប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាល្លឺម៉ង់ថា អ៊ុយក្រែននឹងមិនបោះបោះឧបទ្វីបគ្រីមៀ ឬតំបន់ Donbas ឡើយ
 

.

លោក Ruslan Stefanchuk ប្រធានរដ្ឋសភាអ៊ុយក្រែន

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrinform បានរាយការណ៍ថា លោក Ruslan Stefanchuk ប្រធានរដ្ឋសភាអ៊ុយក្រែន បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាល្លឺម៉ង់ FUNKE  ថា «បន្ទាត់ក្រហម» សម្រាប់ប្រទេសអ៊ុយក្រែន គឺការសម្របសម្រួលលើអធិបតេយ្យភាព និងបូរណ ភាពទឹកដី​ ដូច្នេះ ប្រទេសអ៊ុយក្រែននឹងមិនបោះបង់ឧបទ្វីបគ្រីមៀ ឬតំបន់ Donbas ឡើយ។ លោក Stefanchuk បានថ្លែងឆ្លើយតបទៅនឹងសំណួរដែលសួរអំពីលក្ខខណ្ឌដំបូងសម្រាប់អ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់ថា «យើងបានគូសបន្ទាត់ក្រហមរួចហើយៈ យើងនឹងមិនបោះបង់ទឹកដីរបស់យើងណាមួយឡើយ ទាំងឧបទ្វីបគ្រីមៀ និងតំបន់ Donbas។ ប្រទេសរុស្ស៊ីគ្រាន់តែកាន់កាប់បណ្តោះអាសន្នប៉ុណ្ណោះ។ លើសពីនេះទៀត យើងនឹងមិន សម្របសម្រួលអធិបតេយ្យភាព និងឯករាជ្យភាពឡើយ។ ប្រទេសអ៊ុយក្រែននឹងតស៊ូប្រយុទ្ធដើម្បីជ័យជំនះ»៕

https://www.ukrinform.net/rubric-polytics/3500637-parliament-head-to-german-media-ukraine-not-to-give-up-crimea-or-donbas.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`