រូបថតឯកសារ៖ មន្រ្តីរៀបចំការបោះឆ្នោត និងនគរបាលពិនិត្យប្រអប់ឆ្នោត នៅក្នុងទីក្រុងហ្សាកាតា
សភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី រំពឹងថានឹងបញ្ចប់បទប្បញ្ញត្តិសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០- ២៤ នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីទទួលបានសំណើពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី (KPU)។ លោក Idham Holik សមាជិកគណៈកម្មការ KPU បានថ្លែងថា បញ្ហាដ៏សំខាន់មួយនេះរំពឹងថា នឹងត្រូវសម្រេចឱ្យបានលឿនត្រឹមថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២នេះ រួមទាំង កាលបរិច្ឆេទចុងក្រោយ សម្រាប់រៀបចំការបោះឆ្នោតផងដែរ។
ឥណ្ឌូនេស៊ីនឹងធ្វើការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែការរៀបចំនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ គឺនៅថ្ងៃទី១៤ ខែមិថុនា។ កាលពីថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការ KPU បានចួបជាមួយលោកស្រី Puan Maharani ប្រធានសភាតំណាងរបស់ ឥណ្ឌូនេស៊ី និងសមាជិកសភា។ លោកស្រីប្រធានសភារូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “មាន ការព្រមព្រៀងគ្នាទៅវិញទៅមក រវាងគណៈកម្មការ KPU សភា និងរដ្ឋាភិបាលដែលថា ដំណាក់កាលនៃ ការបោះឆ្នោតនឹងចាប់ផ្តើមឡើង ដោយអនុលោមតាមកាលបរិច្ឆេទដែលមានស្រាប់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ”៕
https://www.channelnewsasia.com/asia/indonesia-general-election-2024-rules-campaign-period-budget-2729816
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម