គណៈប្រតិភូសភាកូរ៉េខាងត្បូង បំពេញទស្សនកិច្ចក្នុង Bucha និងក្រុង Irpin នៃប្រទេសអ៊ុយក្រែន
គណៈប្រតិភូសភាកូរ៉េខាងត្បូង ដឹកនាំដោយលោក Lee Jun-seok មេដឹកនាំគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន បានបំពេញទស្សនកិច្ចជាផ្លូវការក្នុងតំបន់កៀវ ដែលក្នុងនោះ រួមទាំង ក្រុង Bucha និងក្រុង Irpin។ គណៈប្រតិភូបរទេសមួយនេះ បានពិនិត្យមើលផ្នូររបស់ជនស៊ីវិលដែលរងការធ្វើ ទារុណកម្មនៅក្នុងក្រុង Bucha និងដើរមើលការបំផ្លិចបំផ្លាញលំនៅឋាននៅក្នុងក្រុង Irpin។ នេះបើតាម លោក Oleksiy Kuleba អភិបាលតំបន់រដ្ឋបាលយោធាបានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាមរបស់លោក។
គួរកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការ និងគម្រោងរួមគ្នា ក្នុងក្របខ័ណ្ឌនៃការសាងសង់តំបន់កៀវ ឡើងវិញ ត្រូវបានលើកយកមកពិភាក្សានៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចខាងលើ។ តំបន់រដ្ឋបាល យោធាកៀវ បានថ្លែងអំណរគុណដល់ដៃគូបរទេស ចំពោះការគាំទ្រគ្រប់ជ្រុងជ្រោយរបស់ពួកគេ។ កាល ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ លោកស្រី Bridget Brink ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេស អ៊ុយក្រែន និងលោកស្រី Iryna Venediktova អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានអញ្ជើញពិនិត្យមើលក្រុង Boro dianka នៃតំបន់កៀវ ដែលរងគ្រោះពីសំណាក់អំពើកំណាចឃោរឃៅរបស់ជនឈ្លានពានរុស្ស៊ី៕
https://menafn.com/1104326264/South-Korea-Parliamentary-Delegation-Visits-Bucha-Irpin
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម