លោក Marzouq Ali Al-Ghanem ប្រធានសភានៃរដ្ឋកូវ៉ែត និងគណៈប្រតិភូ បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ ទៅកាន់ប្រទេសបែលហ្ស៊ិក
លោក Marzouq Ali Al-Ghanem ប្រធានសភានៃរដ្ឋកូវ៉ែត និងគណៈប្រតិភូអមដំណើរ កាលពីថ្ងៃ សៅរ៍ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ នៅក្នុងរដ្ឋធានី ព្រុចស៊ែល នៃព្រះរាជាណាចក្របែលហ្ស៊ិក ក្នុងអំឡុងពេលទស្សនកិច្ចនៃដំណើរទស្សនកិច្ច លោកបាន ពិភាក្សាជាមួយសមាជិកសភាអឺរ៉ុប ស្តីពីទស្សនវិស័យចំពោះការលុបចោលទិដ្ឋាការ Schengen សម្រាប់ ជនជាតិកូវ៉ែត។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោក Marzouq Ali Al-Ghanem បានជជែកពិភាក្សា ជាមួយលោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប ប្រធានគណៈកម្មាធិការនានា និងតំណាងគណ បក្សនយោបាយនានានៅក្នុងសភាអឺរ៉ុប ដោយផ្តោតលើកិច្ចការទិដ្ឋាការ Schengen។ លោក Marzouq Ali Al-Ghanem បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងដែលថា នៅទីបំផុតសហភាពអឺរ៉ុបនឹងបោះឆ្នោតគាំទ្រការបន្ធូរបន្ថយទិដ្ឋាការ Schengen សម្រាប់ពលរដ្ឋកូវ៉ែត គួរកត់សម្គាល់ថា ជំហានបែបនេះ គឺសំខាន់ មិនត្រឹមតែជនជាតិកូវ៉ែតទេ ប៉ុន្តែក៏សម្រាប់ធុរជនកូវ៉ែត-អឺរ៉ុបផងដែរ៕
https://menafn.com/1104323130/Kuwait-Parliament-Speaker-Wraps-Visit-To-Belgium
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម