logo logo
banner1
សមាជិករដ្ឋសភាកាណាដា ១រូប ត្រូវបាននាំខ្លួនចេញពីរដ្ឋសភាដោយសារមិនអនុវត្តតាមច្បាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
 

       

លោកស្រីCathay Wagantall សមាជិកសភាតំណាងរបស់ប្រទេសកាណាដា

        លោកស្រី Cathay  Wagantall សមាជិករដ្ឋសភាកាណាដា មកពីគណបក្សអភិរក្ស មិនដែលឈានជើងចូលអាគារសភាឡើយ ចាប់តាំងតែពីមានច្បាប់តម្រូវឱ្យជនគ្រប់រូបដែលចូលក្នុងអាគារសភា ត្រូវតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ច្បាប់នេះបាន ចូលជាធរមាន ក្នុងឆ្នាំ២០២១។ ប៉ុន្តែក្នុងសប្តាហ៍នេះ លោកស្រីWagantall បានសម្រេចចិត្តផ្គើននឹងច្បាប់មួយនេះ ហើយជាលទ្ធផល លោកស្រីត្រូវបានមន្រ្តីសន្តិសុខសភា អមដំណើរឱ្យដើរចេញទីអាគារសភា ។

លោកស្រីWagantall បា​នស្នើថា លោកស្រីមានហេតុផលសុខភាព​ ដែលធ្វើឱ្យលោកស្រីមិនអាចទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បាន។ ប៉ុន្តែទីបំផុតសំណើរបស់លោកស្រី ដែលសូមលើកលែងមិនចាក់វ៉ាក់សាំងត្រូវបានរដ្ឋសភាបដិសេធ ដោយសារតែរដ្ឋសភាបានអនុម័តនូវញត្តិមួយ កំណត់ថាការលើកលែងនេះអាចនឹងទទួលយកបាន លុះត្រាតែស្របនឹងគោលណែនាំរបស់ទីភ្នាក់ងារសុខាភិបាលសាធារណៈ Ontario public health guidance។

លោកស្រីWagantall គឺសមាជិករដ្ឋសភាតំណាងមណ្ឌលYorkton-Melville នៃខេត្តSaskatwan  ដែលមានចម្ងាយប្រហែល២,៦០១គីឡូម៉ែត្រ ពីរដ្ឋធានីOttawa។ ចាប់តាំងពីមានការតម្រូវឱ្យអ្នកដំណើរតាមយន្តហោះទាំងអស់ តែត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មក លោកស្រីWagantall តែងធ្វើដំណើរមករដ្ឋធានីOttawaដោយរថយន្ត ហើយសប្តាហ៍មុននេះលោកស្រី ក៏បានសម្រេចចិត្តចូលទៅអង្គុយកៅអី របស់លោកស្រីក្នុងរដ្ឋសភា។ នៅក្នុងទីប្រជុំជនមួយក្នុងរដ្ឋធានីអូតាវ៉ា លោកស្រីWagantall បានថ្លែងប្រាប់ អ្នកសារព័ត៌មាននៅវេលាថ្ងៃត្រង់ថ្ងៃសុក្រ ទី៣ ខែមិថុនា ថា៖ ”បញ្ហាដ៏អាក្រក់នេះ វាមិនមែនកើតឡើងតែចំពោះរូបខ្ញុំឡើយ។ គោលដៅរបស់ខ្ញុំ គឺខ្ញុំមិនចាកចេញពីអាគារដ្ឋសភាឡើយ លើកលែងតែខ្ញុំត្រូវបានគេបង្ខំ ប៉ុន្តែការដែលខ្ញុំត្រូវតែស្ម័គ្រចិត្តចាកចេញ គឺដោយសារខ្ញុំចង់មានលទ្ធភាពចូលរួមប្រជុំគណៈកម្មាធិការសភា។

ការិយាល័យប្រធានរដ្ឋសភាកាណាដា មិនបានបញ្ចេញមតិជុំវិញបញ្ហាខាងលើនេះទេ ប៉ុន្តែបានធ្វើ ការគូសបញ្ជាក់ថា សមាជិកសភាទាំងអស់ត្រូវបង្ហាញឯកសារបញ្ជាក់អំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩​ ឬត្រូវមានឯកសារមានសុពលភាព បញ្ជាក់អំពីការលើកលែងការវ៉ាក់សាំងនេះ៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ 0៦-០៦-២២- មាស តូនី ប្រែសម្រួលពី៖ https://www.thestar.com/politics/federal/2022/06/03/tory-mp-who-opposes-covid-19-vaccination-rules-is-escorted-off-parliament-hill.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`