ទិដ្ឋភាពទូទៅនៃសម័យប្រជុំលើកទី៣ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥
សមាជិករដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាលើការកែសម្រួលច្បាប់ស្តីពី ប្រេងឥន្ធនៈ គោលបំណងពង្រឹងប្រសិទ្ធភាព និងការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងរដ្ឋ លុបបំបាត់ឧបសគ្គ បង្កើតច្រកផ្លូវច្បាប់អំណោយផលបន្ថែមទៀតសម្រាប់អ្នកវិនិយោគ ដើម្បីរួមចំណែកដល់ការលើក កម្ពស់ភាពទាក់ទាញនៃបរិយាកាសវិនិយោគក្នុងវិស័យប្រេង និឧស្ម័ន។
សេចក្តីព្រាងច្បាប់ស្តីពីប្រេងឥន្ធនៈដែលត្រូវបានកែសម្រួលមាន ១១ជំពូក និង ៦៤មាត្រា បញ្ជាក់ ពីគោលនយោបាយចំនួន៦ ដែលត្រូវបានអនុម័តដោយរដ្ឋសភាវៀតណាមក្នុងសេចក្តីសម្រេចលេខ ១៧/២០២១/QH១៥។ គោលនយោបាយទាំងនោះរួមមាន ក្របខ័ណ្ឌសម្រាប់ការអនុវត្តគម្រោងប្រេង និងឧស្ម័ននៅក្នុងខ្សែសង្វាក់ ការលើកទឹកចិត្តវិនិយោគគិន និងគោលនយោបាយអនុគ្រោះពិសេសសម្រាប់ គម្រោងប្រេង និងឧស្ម័ននៅក្នុងបរិមាណច្រើនតាមរយៈកិច្ចសន្យាប្រេងឥន្ធនៈ និងគណនេយ្យ សវនកម្ម ការទូទាត់ និងការគ្រប់គ្រងការចំណាយក្នុងសកម្មភាពប្រេង និងឧស្ម័ន។ កាលពីថ្ងៃសុក្រ ទី០៣ ខែមិថុនា នៅក្នុងសម័យប្រជុំលើកទី៣ ដែលកំពុងបន្ត សមាជិករដ្ឋសភាវៀតណាមបានស្តាប់សំណើរបស់រដ្ឋាភិបាលលើច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមលើមាត្រាមួយចំនួននៃច្បាប់នៃប្រេកង់វិទ្យុ និងរបាយការណ៍ផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់នេះ។ យោងតាមសំណើ ការធ្វើវិសោធនកម្ម និងការបំពេញបន្ថែមមាត្រាមួយចំនួន គឺមានគោលបំណងរៀបចំដំណោះស្រាយរបស់បក្សលើគ្រប់ជ្រុងជ្រោយ និងស៊ីសង្វាក់គ្នា បញ្ចប់ ស្ថាប័នសេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយម បង្កើតបរិយាកាសអំណោយផលសម្រាប់ការចល័ត ការបែង ចែក និងការប្រើប្រាស់ប្រេកង់វិទ្យុ និងគន្លងផ្កាយរណបប្រកបដោយប្រសិទ្ធភាព។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានបង្កើតឡើងដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងច្បាប់ និងសន្ធិសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ។ នៅពេលរសៀលថ្ងៃដដែល សមាជិករដ្ឋសភាក៏បានពិភាក្សាជាក្រុមលើ សេចក្តីព្រាងច្បាប់ស្តីពីប្រេងឥន្ធនៈ (វិសោធនកម្ម) និងច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ប្រេកង់វិទ្យុ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/legislators-to-discuss-revision-of-petroleum-law/229597.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម