logo logo
banner1
សភាអ៊ីរ៉ាក់ អនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា
 

កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់

គណៈកម្មាធិការសន្តិសុខ និងការពារជាតិសភានៃសាធារណរដ្ឋអ៊ីរ៉ាក់ បានពិនិត្យពិភាក្សាក្នុងដំណាក់កាលទី១ លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានគេស្គាល់ថាជា “Flag Service”។ លោក Khalid Al-Ubaidi ប្រធានគណៈកម្មាធិការសន្តិសុខ និងការពារជាតិ បានប្រាប់លោក Shivan Jabari អ្នកឆ្លើយឆ្លងព័ត៌មាន របស់សាព័ត៌មាន Kurdistan 24’s Baghdad ថា “យើងបានលើកយកសេចក្តីព្រាងច្បាប់ស្តីពី “Flag Service” មកពិនិត្យ និងពិភាក្សាក្នុងដំណាក់កាលទី១ ហើយខ្ញុំគិតថាសភានឹងអនុម័តសេចក្តីព្រាងច្បាប់នេះ ព្រោះវាផ្តល់ អត្ថប្រយោជន៍ជាច្រើនដល់យុវជនអ៊ីរ៉ាក់”។ លោក Al-Ubaidi បានមានប្រសាសន៍បន្ថែមទៀតថា “នៅពេលដែល សភាអនុម័តសេចក្តីព្រាងច្បាប់នេះ ក្រសួងការពារជាតិអ៊ីរ៉ាក់នឹងប្តេជ្ញាអនុវត្តច្បាប់នេះក្នុងរយៈពេលពីរឆ្នាំ”។ “ក្នុង រយៈពេលពីរឆ្នាំនោះ ក្រសួងនឹងត្រូវបង្កើតមូលដ្ឋានយោធា និងកន្លែងហ្វឹកហ្វឺននៅក្នុងខេត្តអ៊ីរ៉ាក់ទាំងអស់ សម្រាប់ ការទទួល និងបណ្តុះបណ្តាលយុវជនដែលទើបជ្រើសរើសថ្មី”៕

https://en.vietnamplus.vn/top-legislator-hosts-bulgarian-hungarian-ambassadors/229469.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`