ភ្លាមៗនៅក្នុងថ្ងៃដដែលនោះ សហគ្រាសរបស់លោកKushner មិនបានឆ្លើយតបនឹងសំណួររបស់ទីភា្នក់សារព័ត៌មានReuterឡើយ អំពីបញ្ហានេះ។ ប៉ុន្តែក្រោយមក អ្នកនាំពាក្យរបស់លោកKushner បានថ្លែងប្រាប់សារព័ត៌មានThe New York Time ថា លោកKushner បានគោរពច្បាប់និងក្រមសីលធម៌ទាំងអស់ ទាំងក្នុងពេលមានតួនាទីក្នុងរដ្ឋាភិបាល និងពេលលែងមានតួនាទីក្នុងរដ្ឋាភិបាល។
កំណត់ត្រាបានបង្ហាញថា សហគ្រាសរបស់លោកKushner បានចុះបញ្ជីជាក្រុមហ៊ុនប្រឹក្សាយោបល់វិនិយោគ(An investment adviser)ជាមួយទឹកប្រាក់ប្រហែល២.៥ពាន់លានដុល្លារអាមេរិក។ តាមលក្ខណៈនៃការវិនិយោគបែបនេះ រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត គួរតែដាក់ប្រាក់វិនិយោគរបស់ខ្លួនឱ្យស្ថិតក្រោម ការចាត់ចែងរបស់សហគ្រាស A Fin ជាជាងការយកប្រាក់ទាំងអស់នោះ ទៅវិនិយោគក្នុងសហគ្រាសនោះ ដោយខ្លួនឯងផ្ទាល់…៕