logo logo
banner1
សភាស៊ុយអែត បោះឆ្នោតហាមខួងប្រេង និងឧស្ម័នថ្មី ចាប់ពីខែកក្កដា តទៅ
 

សភាស៊ុយអែត បានបោះឆ្នោតហាមឃាត់ការឃួងយកប្រេង និងឧស្ម័ន ព្រមទាំង រឹតត្បិតការជីករកធ្យូងថ្ម ចាប់ផ្តើមពីថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០២២ តទៅ ដោយសារតែ “ផលប៉ះពាល់អវិជ្ជមានលើប្រជាជន និងបរិស្ថាន

សភានៃព្រះរាជាណាចក្រស៊ុយអែត បានបោះឆ្នោតហាមឃាត់ការឃួងយកប្រេង និងឧស្ម័ន ព្រមទាំង រឹតត្បិតការជីករកធ្យូងថ្ម ចាប់ផ្តើមពីថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០២២ តទៅ ដោយសារតែ “ផលប៉ះពាល់ អវិជ្ជមានលើប្រជាជននិងបរិស្ថាន”។ សភាបានឱ្យដឹងថាវិធានការខាងលើនេះនឹងគ្របដណ្តប់លើការ ធ្វើនិស្សារណកម្ម(ចម្រាញ់)  ធ្យូងថ្មប្រភេទ lignite ប្រេងឆៅ ថ្មប្រេង និងឧស្ម័នធ​ម្មជាតិ​ ព្រមទាំងពង្រឹង បញ្ញត្តិសម្រាប់ការជីករក ស្រទាប់ថ្ម នៅភាគពាយព្យអឺរ៉ុប។

ការជីក ឬចម្រាញ់យកសារធាតុទាំងនេះនឹងលែងអនុញ្ញាតឱ្យហើយ… ការធ្វើវិសោធនកម្មលើក្រម បរិស្ថាន និងច្បាប់ស្តីពីរ៉ែនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែកក្កដា តទៅ។ រដ្ឋាភិបាលស៊ុយអែត បាន បញ្ជូនវិសោធនកម្មខាងលើ ទៅកាន់សភា កាលពីខែមីនា ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជំរុញរបៀប វារៈបញ្ហាអាកាសធាតុរបស់ខ្លួន។ រដ្ឋាភិបាលបានថ្លែងថា ស៊ុយអែតត្រូវទទួលខុសត្រូវចំពោះការកាត់    បន្ថយការបំភាយឧស្ម័ន C02 និងបង្កើតការងារបៃតង (បរិស្ថាន)​ និងបង្កើតឱកាសនាំចេញថ្មី៕

https://www.urdupoint.com/en/world/swedish-parliament-votes-to-ban-new-oil-gas-1518851.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`