លោកស្រី Roberta Metsola ប្រធានសភាសហភាពអឺរ៉ុប
សភាអឺរ៉ុប បានយល់ព្រមចំពោះការចូលរួមរបស់អ៊ុយក្រែនក្នុងសហភាពអឺរ៉ុប និងបានណែនាំឱ្យប្រធាន ប្លុកអឺរ៉ុប ត្រូវមានភាពជឿនលឿនចំពោះនីតិវិធីនៃការធ្វើសមាហរណកម្ម។ នេះបើតាមការប្រកាសរបស់ ប្រធានស្ថាប័នតាក់តែងច្បាប់។ លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានធ្វើបច្ចុប្បន្នភាព ក្នុង សន្និសីទសារព័ត៌មាន ក្រោយពីពិភាក្សាជាមួយបណ្តាប្រធានសហភាពអឺរ៉ុប នៅឯសន្និសីទពិសេសថា “គ្មាន ភាពស្រពិចស្រពិលសោះឡើយ អំពីជំហររបស់សភាអឺរ៉ុប ដែលមានទស្សនៈជាវិជ្ជមានចំពោះជំហាន បន្ទាប់សម្រាប់អ៊ុយក្រែន ដើម្បីក្លាយជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប”។
អនុលោមតាមពង្រាងសេចក្តីសន្និដ្ឋានបញ្ចប់សន្និសីទរយៈពេល ២ថ្ងៃ បណ្តាប្រធានសហភាពអឺរ៉ុប ទំនងជានឹងវាយតម្លៃលើការវាយតម្លៃរបស់គណៈកម្មការអឺរ៉ុបលើបេក្ខភាពរបស់អ៊ុយក្រែន នៅឯសន្និសីទ លើក្រោយ ក្នុងខែមិថុនានេះ។ លោកស្រី Metsola បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប ត្រូវឆ្លើយតបឱ្យបាន ឆាប់ចំពោះសំណើសុំចូលជាសមាជិករបស់អ៊ុយក្រែន៕
https://menafn.com/1104299087/EU-Parliament-supports-EU-membership-for-Ukraine-with-zero-ambiguity
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម