logo logo
banner1
ប្រធានសភាម៉ុលដាវី៖ ម៉ុលដាវី កំពុងពិចារណាស្នើសុំ ជំនួយយោធាពីបណ្តាប្រទេសជាមិត្ត
 

 លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវី

រដ្ឋធានីជីស៊ីណូ៖ កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ លោក លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវីបានថ្លែងថា ប្រទេសដ៏តូចមួយ ក្នុងអឺរ៉ុបខាងកើតមួយនេះនឹងពិចារណាស្នើសុំជំនួយយោធា “ពីបណ្តាប្រទេសជាមិត្ត”។

លោកប្រធានសភាម៉ុលដាវីរូបនេះ បានថ្លែងបន្តថា “អព្យាក្រឹតភាពត្រូវការការពារ”។ ដូច្នឹងហើយ ទើប ម៉ុលដាវីនឹងលើកកម្ពស់សមត្ថភាពយោធា  និងវិនិយោគលើកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ យើង នឹងពង្រឹងសមត្ថភាពយោធារបស់យើងតាមរយៈកិច្ចសន្យាភាពជាដៃគូយោធាដែលមានស្រាប់ ប៉ុន្តែយើង ក៏នឹងពិចារណាលើការស្នើសុំជំនួយពីបណ្តាប្រទេសជាមិត្តរបស់យើងផងដែរ។ លោក Grosu ថា ជម្លោះ នៅអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួន បានធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិម៉ុលដាវី។

ឋានៈជាប្រទេសអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធយោធាណាមួយ(non-aligned country)របស់  ម៉ុលដាវី​ បានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក៏ប៉ុន្តែប្រទេសមួយនេះ បានក្លាយជាសមាជិកនៃកម្មវិធីភាពជា ដៃគូដើម្បីសនិ្តភាពរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង(NATO)  ចាប់តាំងពីឆ្នាំ១៩៩៤មក។​

លោកស្រី Liz Truss រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេស បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសមួយកាលពីខែឧសភា ឆ្នាំ២០២២ ថា អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ចង់បញ្ជូនអាវុធធុនទំនើបទៅកាន់ប្រទេសម៉ុលដាវីដើម្បីការពារខ្លួនពីអ្វីដែលពួកគេមើលឃើញថា ជាការគំរាមកំហែងមួយនៃការឈ្លានពានពីសំណាក់សហព័ន្ធរុស្ស៊ី។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានសន្យាដូចគ្នានេះដែរ  ក្នុងការបង្កើនជំនួយយោធាទៅកាន់ប្រទេសម៉ុលដាវី៕

http://ព័ត៌មានសភាអន្តរជាតិ ០២-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/moldova-to-look-at-allies-offers-of-military-1518664.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`