លោក Wang Yang សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សាយោបល់ប្រជាជន ចិន ពិភាក្សាការងារជាមួយ លោក Salah Goudjil ប្រធានសភាជាន់ខ្ពស់អាល់ហេ្សរី ក្នុងរដ្ឋធានីប៉េកាំង តាមប្រព័ន្ធនិម្មិត
រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២២ លោក Wang Yang សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សាយោបល់ប្រជាជនចិន(CPPCC) នៃសាធារណរដ្ឋប្រជាមានិតចិន បានចួបពិភាក្សាការងារជាមួយលោក Salah Goudjil ប្រធានក្រុមប្រឹក្សាប្រជាជាតិ(សភាជាន់ខ្ពស់) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី តាមប្រព័ន្ធវីដេអូ។
លោក Wang Yang បានថ្លែងថា ទាំងភាគីចិន និងអាល់ហ្សេរីបានស្វែងយល់ និងគាំទ្រគ្នាទៅវិញ ទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងបញ្ហាចម្បងៗរបស់ខ្លួន ចាប់តាំងពីការបង្កើតចំណង ការទូតកាលពី ៦៤ឆ្នាំកន្លងមក ហើយភាគីទាំងពីរ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩។