Vuong Dinh Hue(ស្តាំ)ក្នុងពិធីទទួលស្វាគមន៍លោក Gareth Ward
កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាមបានទទួលជួបសន្ទនាការងារលោក Gareth Ward ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេសប្រចាំនៅ ប្រទេសវៀតណាម នៅរដ្ឋធានីហាណូយ។ លោក Gareth បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានយក ឈ្នះលើការលំបាកនានាដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន បានវិលទៅរកភាពប្រក្រតីវិញ។ នាពេលថ្មីៗនេះ វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម៣១) ដែលជាព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំបំផុត ដែលបានបង្ហាញពីការងើបឡើង វិញរបស់ប្រទេសវៀតណាម និងបណ្តាប្រទេសក្នុងតំបន់។ លោក Hue ក៏បានថ្លែងអំណរគុណចំពោះលោកឯក អគ្គរដ្ឋទូត ចំពោះការរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-អង់គ្លេស ៕
https://en.vietnamplus.vn/top-legislator-receives-british-ambassador-to-vietnam/229416.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម