logo logo
banner1
ប្រធានសភាអឺរ៉ុប៖ យើងត្រូវរំដោះខ្លួនយើងពីច្រវាក់ថាមពលរបស់រុស្ស៊ី
 

លោកស្រីReberta Metsola ប្រធានសភាអឺរ៉ុប បានចូលរួមក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប(European Summit)ដែលកំពុងពិភាក្សាអំពីផលប៉ះពាល់ ដែលកើតចេញការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីចំពោះប្រ ទេសអ៊ុយក្រែន។ ថ្លែងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំ លោកស្រីMetsola បានលើកឡើងថា៖ “ក្រៅពីការងារជួយជាបន្ទាន់ដល់ប្រទេសអ៊ុយក្រែន អឺរ៉ុបក៏ត្រូវចាប់ផ្តើមផងដែររៀបចំផែនការរយៈពេលវែងសម្រាប់ស្ថានភាពលំបាកមួយនេះ។ អឺរ៉ុបត្រូវតែនាំមុខគេ ហើយត្រូវបន្តនាំមុខគេ។”

លោកស្រីMetsola ក៏បានលើកឡើងផងដែរថា៖ ”វាគឺជារឿងសំខាន់មួយ ដែលយើងគួរអនុញ្ញាតឱ្យអ៊ុយក្រែន ចូលជាសមាជិកសហភាពអឺរ៉ុប។ អ្វីដែលអ៊ុយក្រែនចង់បានពេលនេះ គឺសេចក្តីសង្ឃឹម។​ ប្រសិន បើយើងមិនអនុញ្ញាតឱ្យអ៊ុយក្រែន ឆាប់បានចូលជាសមាជិកសហភាពអឺរ៉ុបទេ គឺវាហាក់ដូចជាការបង្ខំឱ្យអ៊ុយក្រែនសម្លឹងទៅចូលក្រុមផ្សេង។ យើងកំពុងស្ថិតនៅក្នុងពេលវេលាមួយ ដែលត្រូវធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ថា សហភាពអឺរ៉ុបគឺជាមហាអំណាចពិតប្រាកដមួយរបស់ពិភពលោក ផ្នែកលទ្ធិប្រជាធិបតេយ្យ។ សហភាពអឺរ៉ុបត្រូវគ្រវីទង់នៃប្រជាធិបតេយ្យសេរី(Liberal democracy) ក្នុងពេលដែលស្ថានភាពពិ ភពលោកវិវឌ្ឍស្មុគស្មាញ និងគ្រោះថា្នក់ជាងមុន។ ខ្ញុំដឹងថា សូម្បីតែក្នុងពេលនិយាយលេងធម្មតា ក៏គ្មាននរណាម្នាក់ហ៊ាននិយាយ ថាការធ្វើដូច្នេះគឺជារឿងងាយស្រួលដែរ ក៏ប៉ុន្តែខ្ញុំយល់ថាវាមានតម្លៃខ្លាំងណាស់ ប្រ សិនបើសហភាពអឺរ៉ុបអាចធ្វើបាន”។

នៅក្នុងឱកាសនៃការបើកកិច្ចប្រជុំជាន់ខ្ពស់ខាងលើ លោកស្រីMetsola បានស្នើឱ្យប្រមុខរដ្ឋនិងប្រ មុខ​រដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ បន្តអនុវត្តទណ្ឌកម្មចំពោះប្រទេសរុស្ស៊ី​ និងស្រុះស្រួលគ្នាដាក់ទណ្ឌកម្មបន្ថែមទៀត។ ដោយសារប្រទេសបេឡារ៉ុស បានគាំទ្រនិងចាត់ទុកសង្រ្គាមរប ស់រុស្ស៊ីនៅអ៊ុយក្រែន ជាសង្គ្រាមស្របច្បាប់ ដូច្នេះប្រទេសនេះក៏គួរតែប្រឈមនឹងទណ្ឌកម្មច្រើនដែរ។

លោកស្រីMetsola បានស្នើឱ្យសហភាពអឺរ៉ុប ស្វែងរកវិធីជួយដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីប្រទេស​​​ អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះអាចនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសនានាក្នុងពិភពលោក, ស្នើឱ្យ​សហភាពអឺរ៉ុបបន្តផ្តាច់ខ្លួនពីការពឹងផ្អែកថាមពលរុស្ស៊ី ដោយបង្កើតល្បឿនទៅរកការអភិវឌ្ឍថាមពលដែល មិនប៉ះពាល់ដល់បរិស្ថាន(Green Energy) និងស្នើឱ្យសហភាពអឺរ៉ុបបង្កើនការចំណាយផ្នែកយោធា…៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ៣១-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/headlines/eu-affairs/20220525STO31304/metsola-on-ukraine-we-need-to-to-disentangle-ourselves-from-russian-energy



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`