logo logo
banner1
ប្រធានសភាអារ៉ាប់ អបអរសាទរដល់ការចាប់ផ្តើមដំណើរការភាពជាដៃគូ ឧស្សាហកម្ម អេមីរ៉ាតអារ៉ាប់រួម-អេហ្ស៊ីប-ហ្សកដានី
 

លោក Adel Abdulrahman Al Asoomi ប្រធានសភាអារ៉ាប់

លោក Adel Abdulrahman Al Asoomi ប្រធានសភាអារ៉ាប់ បានអបអរសាទរការប្រកាសចេញ នូវភាពជាដៃគូឧស្សាហកម្មគ្រប់ជ្រុងជ្រោយរវាង អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប និងហ្សកដានី ក្នុងអំឡុងពេល នៃកិច្ចប្រជុំ ដែលទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះ។ ភាពជាដៃគូនេះ គឺជាជំហាន មួយដ៏សំខាន់ ដើម្បីសម្រេចបាននូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចអារ៉ាប់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Al Asoomi បានសង្កត់ធ្ងន់ថា តំបន់អារ៉ាប់ កំពុងត្រូវ​ការជា ចាំបាច់នៃវត្តមានសេដ្ឋកិច្ចដ៏រឹងមាំ ដើម្បីដោះស្រាយផលវិបាកនៃវិបត្តិ ដូចជា ជំងឺកូវីដ-១៩  ជាដើម និង ជះផលអវិជ្ជមានមកលើសេដ្ឋកិច្ចពិភពលោក បន្ថែមពីលើវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ តំបន់អារ៉ាប់ មានសក្តានុពលសេដ្ឋកិច្ចដ៏ធំសម្បើម ដើម្បីសម្រេចបានភាពជឿនលឿន។ ការចាប់ផ្តើមដំណើរការភាព ជាដៃគូនៅក្នុងអេមីរ៉ាតអារ៉ាប់រួម បានគូសបញ្ជាក់ពីការខ្នះខ្នែងរបស់ប្រទេសមួយនេះ ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចអារ៉ាប់ និងការធ្វើសមាហរណកម្មឧស្សាហកម្ម៕

http://wam.ae/en/details/1395303052457



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`