logo logo
banner1
អគ្គលេខាធិការរងអង្គការណាតូ ថ្លែងអំណរគុណចំពោះតួនាទីដ៏សំខាន់ របស់សន្និបាតសភានៃប្រទេសជាសមាជិកអង្គការណាតូ
 

ពីឆ្វេងទៅស្តាំ​​៖ លោក Mircea Geoană អគ្គលេខាធិការរងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនិងលោក Gerald E. Connolly ប្រធានសន្និបាតសភានៃប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោក Mircea Geoană អគ្គលេខាធិការរង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (OTAN ឬ NATO) បានអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ឋធានី Vilnius នៃសាធារណរដ្ឋលីទុយអានី ដើម្បីចូលរួមក្នុងសម័យប្រជុំនិទាឃរដូវ នៃសន្និបាតសភានៃប្រទេសជាសមា   ជិកអង្គការណាតូ។ លោក Geoană ក៏បានចួបជាមួយលោក Gerald E. Connolly ប្រធានសន្និបាតសភាអង្គការណាតូ ក៏ដូចជា សមាជិកសភា និងមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀតរបស់ប្រទេសលីទុយអានីផងដែរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោក Geoană ក៏បានចួបជាមួយលោក Gabrielius Land sbergis រដ្ឋមន្រ្តីក្រសួងការបរទេសលីទុយអានី លោកស្រី Viktorija Čmilytė-Nielsen ប្រធានសភាលីទុយអានី តំណាងប្រតិភូអ៊ុយក្រែនប្រចាំសន្និបាតសភាអង្គការណាតូ លោក Matti Vanhanen ប្រធានសភា ហ្វាំងឡង់ និងលោក Andreas Norlén ប្រធានសភាស៊ុយអែត។ លោក Geoană បានថ្លែងអំណរគុណដល់ប្រទេសលីទុយអានី ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និបាតសភាអង្គការណាតូ និងស្វាគមន៍វត្តមានប្រធានសភាអ៊ុយក្រែន ហ្វាំងឡង់ និងស៊ុយអែត។  លោកអគ្គលេខាធិការរងរូបនេះ បានកត់សម្គាល់ថា សន្និបាត    សភាអង្គការណាតូ “មានតួនាទីដ៏សំខាន់ក្នុងការជំរុញភាពអត់ធ្មត់ ការគាំទ្រជាសាធារណៈសម្រាប់រយៈពេលយូរអង្វែង និងការឯភាពគ្នា ក្នុងចំណោមសមាជិកទាំងអស់” នៅចំពោះមុខការប្រឈមនឹងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Geoană បានលើកឡើងថា ក្នុងរយៈពេល ៣ខែមកនេះ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន “យើងបានបង្កើនការគាំទ្ររបស់យើងគួរឱ្យកត់សម្គាល់ដល់អ៊ុយក្រែន”។ ដូច្នឹងយើងត្រូវតែត្រៀមខ្លួនបន្តពុះពារ និងរក្សាកិច្ចខិតខំរបស់យើងដើម្បីដាក់សម្ពាធជាអតិបរមា លើលោក Vladimir Vladimirovich Putin  ប្រធានាធិបតីសហព័ន្ធរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមមួយនេះ និងធ្វើនូវអ្វីគ្រប់បែបយ៉ាង ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែនសម្រាប់រយៈពេលយូរអង្វែង។

ថ្លែងក្នុងសុន្ទរកថាបិទ នៅក្នុងសម័យប្រជុំនិទាឃរដូវនៃសន្និបាតសភាអង្គការណាតូ លោក Geoană បានថ្លែងថា លោកនៅតែរំពឹងថា “ក្នុងនាមសំឡេងនៃប្រជាជនរបស់យើង ១ពាន់លាននាក់ ក្នុងនាមជាអ្នកការពារតម្លៃនៃប្រជាធិបតេយ្យរបស់យើង យើងត្រូវតែរក្សានូវការឯកភាព សាមគ្គីភាព និងពង្រឹងសមត្ថភាព អង្គការណាតូ យើង”៕

http://ព័ត៌មានសភាអន្តរជាតិ ៣១-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.nato.int/cps/en/natohq/news_195946.htm#top



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`