សមាជិកសភាអ៊ីរ៉ាក់បានចូលរួមបោះឆ្នោតជាឯកច្ឆ័ន្ទ
សភានៃសាធារណរដ្ឋអ៊ីរ៉ាក់ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មលើស្ថាប័ន មន្ត្រី និងប្រជា ជនសាមញ្ញសម្រាប់ការធ្វើឱ្យមានប្រក្រតីភាវូបនីកម្មជាមួយរដ្ឋអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយសភាបានឱ្យដឹងថា សមាជិកសភាចំនួន២៧៥រូបដែលបានចូលរួមក្នុងសម័យប្រជុំបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ។ សេចក្តីថ្លែងការណ៍បានដឹងបន្ថែមទៀតថា សេចក្តីព្រាងច្បាប់នេះត្រូវបានគេសន្មត់ថារក្សាគោលការណ៍របស់ប្រជា ជនអ៊ីរ៉ាក់ក្នុងការការពារប៉ាឡេស្ទីន និងប្រជាជនរបស់ខ្លួន ក៏ដូចជាប្រជាជនអារ៉ាប់ដែលទឹកដីរបស់ពួកគេត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងរារាំងអ្នកទាំងអស់ដែលធ្វើ ប្រក្រតីកម្ម ឬបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល។ យោងតាមមាត្រាមួយចំនួននៃច្បាប់ថ្មីដែលបានបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះក៏បានហាមប្រាមជនជាតិអ៊ីរ៉ាក់ពីការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងមានការទំនាក់ទំនងណាមួយជាមួយប្រទេសនេះផង ដែរ ឬពួកគេនឹងប្រឈមនឹងការពិន័យធ្ងន់ធ្ងររហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត និងទោសប្រហារជីវិតចំពោះការបំពាន។
ការអនុម័តសេចក្តីព្រាងច្បាប់នេះ បានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីបព្វជិតនិកាយស៊ីអ៊ីតលោក Moqtada al-Sadr បានអំពាវនាវដល់សមាជិកនៃគណបក្ស Sadrist Movement ដែលបានឈ្នះចំនួនអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតនៅអ៊ីរ៉ាក់កាលពីឆ្នាំមុន ដើម្បីបង្កើតសេចក្តីព្រាងច្បាប់បែបនេះ។ កាលពីខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសពីការប្រឆាំងរបស់ខ្លួនក្នុងការធ្វើប្រក្រតីកម្មរបស់ ខ្លួនជាមួយអ៊ីស្រាអែល បន្ទាប់ពីប្រជាជនអ៊ីរ៉ាក់រាប់រយនាក់បានអំពាវនាវឱ្យបង្កើតទំនាក់ទំនងការទូតជា មួយអ៊ីស្រាអែល ៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០៥-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220527/0df1116cef15457b8de09e7f13699acc/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម