logo logo
banner1
សមាជិកព្រឹទ្ធសភារុស្ស៊ី៖ គណៈកម្មការមួយ នៃសភារុស្ស៊ី មានផែនការពិភាក្សា ព័ត៌មានអំពីមន្ទីរពិសោធជីវសាស្រ្តរបស់ស.រ.អា នៅក្នុងប្រទេសនីហ្សេរីយ៉ា
 

លោក Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី

គណៈកម្មការស៊ើបអង្កេតលើការងារនៃមន្ទីរពិសោធជីវសាស្រ្តរបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេស  អ៊ុយក្រែននៃសភាសហព័ន្ធរុស្ស៊ី គ្រោងនឹងពិភាក្សាអំពីព័ត៌មានទទួលបានពីក្រសួងការពារជាតិរុស្ស៊ីពាក់ ព័ន្ធនឹងការចោទប្រកាន់លើមន្ទីរពិសោធជីវសាស្ត្របស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែល ជាប្រទេសប្រភពដើមនៃការផ្ទុះឡើងនៃជំងឺអ៊ុតស្វា (monkeypox) ក្នុងពេលបច្ចុប្បន្ននេះ។ នេះបើតាម លោក  Konstantin  Kosachev  សហប្រធានគណៈកម្មការខាងលើ បានថ្លែងប្រាប់សារព័ត៌មាន Sputnik។

លោក Igor Kirillov ប្រធានគ្រប់គ្រងចំហាយវិទ្យុសកម្ម គីមី និងជីវសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធ រុស្ស៊ីបានថ្លែងថា យ៉ាងហោចណាស់មាន មន្ទីរពិសោធជីវសាស្រ្តរបស់សហរដ្ឋអាម៉េរិកចំនួន ៤ នៅក្នុង ប្រទេសនីហ្សេរីយ៉ា។ លោក  Kosachev បានថ្លែងថា  គណៈកម្មការខាងលើ មានបំណងពិភាក្សាអំពីព័ត៌ មានរបស់ក្រសួងការពារជាតិរុស្ស៊ី ពាក់ព័ន្ធនឹងលទ្ធភាពនៃការជាប់ទាក់ទងនឹងមន្ទីរពិសោធជីវសាស្រ្ត របស់សហរដ្ឋអាម៉េរិក ចំពោះការលេចឡើងនៃជំងឺអ៊ុតស្វា ឬ monkeypox៕

https://www.urdupoint.com/en/world/russian-parliamentary-commission-plans-to-dis-1517484.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`