លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវី
រដ្ឋធានីជីស៊ីណូ៖ កាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវី បានថ្លែងថា ប្រធានសភាទាំង៨ ប្រទេស នៃតំបន់ណ័រឌិក និងបាល់ទិក ហៅកាត់ថា «NB8»នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅក្នុងសាធារណរដ្ឋម៉ុលដាវី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ ដើម្បីបើកកិច្ចប្រជុំរួមគ្នាមួយ។.
សភាម៉ុលដាវី បានចេញសេចក្តីថ្លែងការណ៍មួយថា “ប្រធានសភាទាំង ៨ប្រទេស នៃតំបន់ណ័រឌិក និងបាល់ទិក (NB8)នឹងអញ្ជើញមកបំពេញទស្សនកិច្ចរួមគ្នាជាផ្លូវការ ទៅកាន់ប្រទេសម៉ុលដាវី តបតាម ការគំនិតផ្តួចផ្តើមរបស់លោកប្រធានសភា Igor Grosu។ ដំណើរទស្សនកិច្ចរួមគ្នានេះនឹងធ្វើឡើងដើម្បី ចូលរួមក្នុងវេទិកាសភាក្នុងប្រទេសម៉ុលដាវី នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ដែលនៅទីនោះកិច្ចប្រជុំនៃបណ្តាប្រធានសភាប្រទេសលីទុយអានី ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡេតូនី ន័រវែស និងស៊ុយអែតមួយនឹងត្រូវបានធ្វើឡើង”។
របៀបវារៈនៃដំណើរទេស្សនកិច្ចខាងលើ រួមមាន ជំនួបរួមមួយ ជំនួបជាមួយមេដឹកនាំក្រុមនានាក្នុង សភាម៉ុលដាវី និងជំនួបជាមួយលោកស្រី Natalia Gavrilitsa នាយករដ្ឋមន្រ្តីម៉ុលដាវី ក៏ដូចជា ដំណើរទស្សនកិច្ចទៅកាន់មណ្ឌលស្នាក់អាស្រ័យបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន នៅក្នុងទីក្រុងជីស៊ីណូ។
គួរបញ្ជាក់ផងដែរថា ពាក្យកាត់ «NB8» គឺជាទម្រង់នៃកិច្ចសហប្រតិបត្តិក្រៅផ្លូវការមួយ ដែលកិច្ចប្រជុំដំបូងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនៃបណ្តារដ្ឋជាសមាជិក បានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ១៩៩០។ ក្រុមប្រទេស NB8 រួមមាន ប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡេតូនី លីទុយអានី ន័រវែស និងស៊ុយអែត៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/parliament-speakers-of-8-baltic-nordic-count-1517544.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម