logo logo
banner1
លោក Hiroyuki Hosoda ប្រធានរដ្ឋសភាជប៉ុនពិចារណាប្តឹងទស្សនាវដ្តី ១ ពីបទរាយការណ៍អំពីការយាយីផ្លូវភេទ
 

លោក Hiroyuki Hosoda ប្រធានរដ្ឋសភាជប៉ុន

ទីក្រុងតូក្យូ៖ លោក Hiroyuki Hosoda ប្រធានរដ្ឋសភាជប៉ុន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ ថា លោកកំពុងពិចារណាដាក់ពាក្យប្តឹង              ទស្សនាវដ្តីប្រចាំសប្តាហ៍ឈ្មោះ Shukan Bunshun ពីបទរាយការណ៍ចោទប្រកាន់ថា លោកបៀតបៀនផ្លូវភេទ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក Hosoda តវ៉ាយ៉ាងខ្លាំងជាមួយទស្សនាវដ្តី Shukan Bunshun កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២២ ដោយចាត់ទុកព័ត៌មានមិនពិតទាល់តែសោះ ហើយថា លោកនឹងតវ៉ាយ៉ាងខ្លាំងលើអត្ថបទព័ត៌មានផ្សេងទៀត ដែលបានចុះផ្សាយដោយទស្សនាវដ្តីនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦​ ខែឧសភា ឆ្នាំ២០២២ អំពីករណីស្រដៀងគ្នានេះ។

ប្រធានរដ្ឋសភាជប៉ុនរូបនេះ បានថ្លែងថា លោកគ្រោងពិភាក្សាជាមួយមេធាវីរបស់លោកអំពី             លទ្ធភាពនៃការបញ្ជូនសំណុំរឿងនេះទៅតុលាការ បន្ទាប់ពីចប់ដំណើរការសម័យប្រជុំ​​សភាដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

កាលពីសប្តាហ៍មុន ទស្សនាវដ្តី Shukan Bunshun នេះ បានចុះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា លោក Hosoda បានសួរអ្នករាយការណ៍ព័ត៌មានជាស្ត្រី ១ រូប អំពីជីវិតផ្ទាល់ខ្លួនរបស់នាង និងបានហៅទូរស័ព្ទទៅកាន់អ្នកសារព័ត៌មានរូបនោះនៅពាក់កណ្តាលអធ្រាត្រស្នើឱ្យនាងមកកន្លែងរបស់លោក។ នៅក្នុងច្បាប់ចេញផ្សាយប្រចាំសប្តាហ៍នេះ  ទស្សនាវដ្តីនេះ បានរាយការណ៍ថា លោក Hosoda បានសន្យាចែក​រំលែកព័ត៌មានសំខាន់មួយជាមួយស្ត្រីអ្នករាយការណ៍ព័ត៌មានជាច្រើនរូប ​ប្រសិនបើពួកនាងបានដេក នៅក្បែរលោក ហើយថា លោកជារឿយៗតែងតែបានប៉ះពាល់រាងកាយបុគ្គលិកស្ត្រី ១ រូប នៅស្នាក់ការគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរីដែលលោក Hosoda បានប្រើប្រាស់ជាកម្មសិទ្ធិ។

គណបក្សប្រឆាំងជាច្រើនកំពុងតែទាមទារឱ្យលោក Hosoda ផ្តល់ការពន្យល់អំពីការចោទប្រកាន់ នេះនៅក្នុងសភា៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2022052600479/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`