តុលាការយុត្តិធម៌សហភាពអឺរ៉ុបប្រគល់អភ័យឯកសិទ្ធិជូនសមាជិកសភា ៣ រូប នៅសហគមន៍ស្វយ័ត Catalonia របស់ប្រទេសអេស្ប៉ាញ
រដ្ឋធានីព្រុចសែល៖ កាលពីថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២២ តុលាការយុត្តិធម៌សហភាពអឺរ៉ុប បានសម្រេច ប្រគល់ជូនវិញនូវអភ័យឯកសិទ្ធិសភារបស់អតីតមន្ត្រីជាន់ខ្ពស់ ៣ រូប ជាជនជាតិ Catalan នៃសហគមន៍ស្វយ័ត Catalonia ក្រោមការត្រួតត្រារបស់ព្រះរាជាណាចក្រអេស្ប៉ាញ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសនេះ ដោយសារភ័យខ្លាចការចាប់ខ្លួនពីបទបង្ខំជនផ្តាច់ខ្លួន ១ រូប ក្នុងអំឡុងពេលខ្លួនដឹកនាំនៅក្នុងតំបន់នេះ។ ការសម្រេចរបស់តុលាការយុត្តិធម៌សហភាពអឺរ៉ុបនេះ គឺជាដំណាក់កាលចុងក្រោយក្នុងនីតិវិធីច្បាប់ស្តីពី ជោគ វាសនារបស់លោក Carles Puigdemont អតីតប្រធានាធិបតីសហគមន៍ Catalonia និងសហការី ២ រូប ទៀតរបស់លោក, លោក Toni Comín អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលសហគមន៍ Catalonia និងលោកស្រី Clara Ponsatí អតីតរដ្ឋមន្ត្រីក្រសួងអប់រំជនជាតិ Catalan៕
https://www.taiwannews.com.tw/en/news/4549604
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម