logo logo
banner1
ឯកអគ្គរដ្ឋទូតប្រទេសបេឡារុសចូលរួមការបើកសម័យប្រជុំរដ្ឋសភាវៀតណាមនីតិកាលទី១៥
 

ឯកអគ្គរដ្ឋទូតប្រទេសបេឡារុសចូលរួមការបើកសម័យប្រជុំរដ្ឋសភាវៀតណាម

រដ្ឋធានីមីនស្កិ៍៖ លោក Vladimir Borovikov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ             សាធារណរដ្ឋសង្គមនិយមបេឡារុសប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ​បានចូលរួមនៅក្នុងការបើក សម័យប្រជុំសាមញ្ញនៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ នេះបើតាមសារព័ត៌មាន BelTA ទទួលបានពីបេសកកម្មការទូតប្រចាំប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតរូបនេះ បានជួបពិភាក្សាការងារជាមួយក្រុម មន្ត្រី និងតំណាងការទូតវៀតណាមមួយចំនួន អំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

ឯកអគ្គរដ្ឋទូតបេឡារុសរូបនេះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ អន្តរសភា។ ប្រធានរដ្ឋសភាបេឡារុស និងប្រធានរដ្ឋសភាវៀតណាម បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញ ទៅមកកាលពីក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩។ ក្រុមមិត្តភាពអន្តរសភានៃប្រទេសទាំងពីរត្រូវបានបង្កើតឡើង និងកំពុងចាប់ផ្តើមដំណើរការ។

ក្នុងអំឡុងពេលនៃសម័យប្រជុំសភាវៀតណាមនេះ សមាជិកសភាទាំងអស់នោះ ត្រូវបានគេរំពឹងថា នឹងពិនិត្យ និងអនុម័តលើច្បាប់មួយចំនួនដែលកំពុងអនុវត្តន៍ ដែលរួមមាន សេចក្តីព្រាងច្បាប់ស្តីពី ការការពារកម្មសិទ្ធិបញ្ញា សេចក្តីព្រាងច្បាប់ស្តីពី ការធានារ៉ាប់រង សេចក្តីព្រាងច្បាប់ស្តីពី វិស័យភាព​យន្តជាតិ។ ជាពិសេសការយកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ និងថវិការដ្ឋ៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://eng.belta.by/politics/view/belarus-ambassador-attends-vietnamese-parliament-opening-session-150470-2022/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`