logo logo
banner1
គណនេយ្យភាពសភានឹងមិនល្អប្រសើរឡើយ ប្រសិនបើសភាមិនមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ
 

កាលពីថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ លោកGodfred Boateng Asiamah អ្នកវិភាគស្រាវជ្រាវ របស់មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ(CDD) ក្នុងសាធារណរដ្ឋហ្គាណា បានធ្វើការរំលឹកសាជាថ្មី អំពីភាពចាំបាច់នៃការផ្តល់នូវឯករាជ្យភាពដល់សភាក្នុងការគ្រប់គ្រង់ហិរញ្ញវត្ថុផ្ទាល់ខ្លួន។ យោងតាមលោកAsiamah ប្រសិនបើសភាមិនមានលទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានទេ នោះការអនុវត្តមុខងារត្រួតពិនិត្យរបស់សភា ក៏មានលក្ខណៈសម្របសម្រួលទៅតាមហ្នឹងដែរ។ លោកAsiamah បានលើកឡើងបន្តទៀតថា សភាមានអំណាច ប៉ុន្តែក៏ផ្សាភ្ជាប់នឹងការទទួលខុសត្រូវដែរ។ យើងសុទ្ធតែបានឃើញហើយ​ថា សមាជិកសភាចុះដល់មូលដ្ឋាន ត្រួតពិនិត្យគម្រោង និងសាកសួរសំណួរជាច្រើនអំពីការអនុវត្តការងាររបស់មន្រ្តីរដ្ឋាភិបាល ការធ្វើដូច្នេះគឺដើម្បីឱ្យរដ្ឋាភិបាលមានទំនួលខុសត្រូវចំពោះការងារ។ ចុះប្រសិនបើសភាមិនមានធនធានផ្ទាល់ខ្លួនដើម្បីអនុវត្តការងារនេះ តើសភាអាចសម្រេចបាននូវគណនេយ្យភាពរបស់ខ្លួន ដោយរបៀបណា?

https://www.myjoyonline.com/accountability-will-suffer-if-parliament-is-not-financially-independent-research-analyst/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`