logo logo
banner1
ទំនាក់ទំនងល្អប្រសើរជាងមុន មានសារៈសំខាន់ណាស់សម្រាប់សភា និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត
 

សហភាពអន្តរសភា(IPU) និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) បានចេញផ្សាយនូវរបាយការណ៍ស្តីពីសភាទូទាំងពិភពលោក(The Global Parliamentary Report) បន្ទាប់ពីធ្វើការស្រាវជ្រាវអំពីឯកសារនេះអស់រយៈពេល២ឆ្នាំ និងដោយមានរួមចំណែកពីសភាជាង១៧០ប្រទេស។ របាយការណ៍នេះ បានសិក្សាទៅលើទំនាក់ទំនងជាសាធារណៈរវាងសភា និងប្រជាពលរដ្ឋម្ចាស់ឆ្នោត បានគូសបញ្ជាក់ពីគម្លាតរវាងសភានិងម្ចាស់ឆ្នោត បានលើកឡើងពីឱកាស និងបានផ្តល់នូវផែនទីផ្លូវស្តីពីការលើកកម្ពស់បរិមាណនិងគុណភាពនៃទំនាក់ទំនងជាសាធារណៈសម្រាប់សភា ក្នុងការបង្កើនការចូលរួម បង្កើនការឆ្លើយតប និងបង្កើនភាពជាតំណាង។

របាយការណ៍នេះបានផ្តល់នូវអនុសាសន៍ដ៏រឹងមាំជាច្រើន សម្រាប់សភាយកទៅអនុវត្ត រួមមាន៖

ផ្តោតលើអនាគត៖ នៅក្នុងពិភពលោកដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស សភាត្រូវឆ្លើយតប ត្រូវសម្របខ្លួន ត្រូវពង្រឹងការអនុវត្ត និងត្រូវពង្រឹងដំណើរការការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។

យកចិត្តទុកដាក់ខ្លាំងលើយុវជន៖ ដើម្បីឱ្យសភានៅតែផ្សាភ្ជាប់ជាមួយក្រុមមួយដែលពង្រីកខ្លួនធំឡើងៗក្នុងសង្គម សភាត្រូវផ្សាភ្ជាប់និងមានអន្តរកម្មប្រកបដោយអត្ថន័យជាមួយយុវជន។

មិនទុកនរណាម្នាក់ចោល៖ សភាមានការទទួលខុសត្រូវពិសេសមួយ ក្នុងការធានាថាក្រុម(ក្នុងសង្គ ម)ដែលមិនមានតំណាងរបស់ខ្លួនក្នុងសភា ក្រុមដែលមានភាពទន់ខ្សោយ ឬក្រុមដែលទើបតែមករស់ក្នុង ប្រទេស នៅតែមានលទ្ធភាពចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។

អភិវឌ្ឍខ្លួនតាមរយៈបច្ចេកវិទ្យា៖ ដើម្បីដើរឱ្យទាន់នឹងការរីកចម្រើនដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា សភា ត្រូវផ្តល់អាទិភាពលើឌីជីតាល់ភាវូបនីយកម្មក្នុងដំណើរការការងាររបស់ខ្លួន ជាពិសេសការធ្វើឌីជីតាល់ភាវូបនីយកម្មនៃវិធីសាស្រ្តទំនាក់ទំនងជាមួយសាធារណជន។

លើកទឹកចិត្តចំពោះនវានុវត្តភាព៖ ដើម្បីឱ្យទំនាក់ទំនងរវាងសភា និងម្ចាស់ឆ្នោតកាន់ តែមានប្រសិទ្ធ ភាព សភាត្រូវស្វាគមន៍ចំពោះការចូលរួមពីសាធារណជន។ ការស្វាគមន៍ឱ្យមានការចូលរួមពីសាធារណជន បង្ហាញពីការបើកចំហឱ្យមានកិច្ចសហការ និងកិច្ចសហការបង្កើត(co-create) ជាមួយសង្គមស៊ីវិល។

ធ្វើការរួមគ្នា៖ សភាទូទាំងពិភពលោកត្រូវសហការ និងសិក្សាពីគ្នាទៅវិញទៅមកអំពីបទសោធន៍ វិធី សាស្រ្ត និងដំណោះស្រាយ។

http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៨-០៥-២២- មាស តូនី ប្រែសម្រួលពី៖https://www.ipu.org/news/press-releases/2022-05/parliaments-and-people-they-represent-better-engagement-vital



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`