លោក Adel bin Abdul Rahman Al-Asoomi ប្រធានសភាអារ៉ាប់
លោក Adel bin Abdul Rahman Al-Asoomi ប្រធានសភាអារ៉ាប់ បានអបអរសាទរដល់មេដឹកនាំ នានានៃបណ្តារដ្ឋជាសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្ទ(GCC) នៅថ្ងៃខួបអនុស្សាវរីយ៍ លើកទី៤១ ថ្ងៃបង្កើត GCC។ លោកបានកោតសរសើរ ”ដល់កិច្ចខិតខំប្រឹងប្រែងដ៏ស្មោះស្ម័គ្រ និងឥតឈប់ ឈររបស់មេដឹកនាំ ក្នុងការស្តារប្រទេសជាតិ និងប្រជាជនរបស់ផងខ្លួនឡើងវិញ ពង្រឹងសន្តិសុខ ព្រមទាំង ស្ថិរភាពក្នុងតំបន់“។
លោកAl-Asoomi បានអះអាងថា ក្រុមប្រឹក្សានេះស៊ូទ្រាំនឹងបញ្ហាប្រឈមជាច្រើនខ្លួនបានចួបប្រទះ ចាប់តាំងពីក្រុមប្រឹក្សាបានចាប់កំណើតឡើង និងបានបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្លួនក្នុងការ សម្រេចបាននូវបំណងប្រាថ្នាជាច្រើនរបស់ប្រជាជននៃបណ្តារដ្ឋក្នុងក្រុមប្រឹក្សា GCC។ ប៉ុន្តែនៅមានសមិទ្ធ ផលជាច្រើនទៀត ដែលប្រជាជនប្រាថ្នាចង់បាន ដើម្បីសម្រេចបាននូវធ្វើមហាសមាហរណកម្ម និងសាមគ្គី ភាព នៅក្នុងតំបន់ឈូងសមុទ្ទ នៅគ្រប់កម្រិតទាំងអស់៕
https://www.nna-leb.gov.lb/en/regional/543569/arab-parliament-speaker-on-gcc-founding-commemorat
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម