logo logo
banner1
ព្រឹទ្ធសភាសហរដ្ឋអាមេរិក ពិភាក្សាអំពីការពង្រីកការត្រួតពិនិត្យប្រវត្តិកាំភ្លើង
 

ក្រុមសមាជិកសភាដែលមកគណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កំពុងពិចារណា ថាតើសភាត្រូវឆ្លើយតបបែបណា ចំពោះការបាញ់ប្រហារគួរឱ្យរន្ធត់ ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងក្រុងUvalde នៃរដ្ឋTexas ដែលបណ្តាលឱ្យកុមារចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់ បាត់បង់ជីវិត? ក្រុមសមាជិកសភាខាងលើ បានចាប់ផ្តើមពិភាក្សាគ្នាសាឡើងវិញអំពីការវិធានការគ្រប់គ្រងអាវុធ ឱ្យមានប្រសិទ្ធភាពជាងមុន។ ការពិភាក្សាលើរបៀបវារៈមួយនេះ ធ្លាប់បានកើតឡើង ជាច្រើនសាមកហើយ ហើយក៏ធ្លាប់បរាជ័យជាច្រើនសាមកហើយដែរ។

ដោយដឹងច្បាស់ថាការងារនេះ គឺជារឿងដ៏លំបាកមួយ សមាជិកព្រឹទ្ធសភាមកពីគណបក្សទាំង២ បានសម្តែងសេចក្តីសង្ឃឹមថា លើកនេះពួកគេនឹងអាចឈានដល់កិច្ចព្រមព្រាងរួមមួយ ផ្នែកនីតិកម្ម ដើម្បីជួយកាត់បន្ថយករណីបាញ់សម្លាប់មិនរើសមុខបែបនេះ ក្នុងសហរដ្ឋអាមេរិក។ ការបាញ់សម្លាប់នៅក្នុងក្រុងUvalde នៃរដ្ឋTexas បានកើតឡើង តែប្រមាណ១០ថ្ងៃប៉ុណ្ណោះ ក្រោយពីការបាញ់ប្រហារមួយបែបកំហឹងពូជសាសន៍ ដែលបានសម្លាប់ជនជាតិស្បែកខ្មៅជាច្រើន ក្នុងផ្សារទំនើបBuffalo ក្នុងទីក្រុងNew York…៕

https://wtop.com/education/2022/05/senators-talk-expanded-gun-background-checks-red-flag-laws/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`