logo logo
banner1
វេទិកាសេដ្ឋកិច្ចពិភពលោក៖ ប្រធានសភាអឺរ៉ុបថ្លែងថាអ៊ុយក្រែន គួរតែជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន
 

លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស

លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានថ្លែងថា សភាអឺរ៉ុបចង់ឱ្យ “អ៊ុយក្រែនក្លាយជា ប្រទេសបេក្ខភាពសមាជិកសហភាពអឺរ៉ុបឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន”។ សម្រាប់យើងអ៊ុយ- ក្រែនកំពុងតែប្រយុទ្ធនឹងសង្រ្គាមរបស់យើង ពួកគេកំពុងតែប្រយុទ្ធនឹងសង្រ្គាមមួយនៅក្នុងអឺរ៉ុប ពួកគេ ប្រយុទ្ធប្រឆាំងនឹងរបបផ្តាច់ការ ដែលកំពុងតែបំភិតបំភ័យ គំរាមកំហែង និងគំរាមដល់សហភាពអឺរ៉ុបទាំង មូល និងទ្វីបរបស់យើងទាំងមូល។​ លោកស្រី Metsola បានថ្លែងប្រាប់សារព័ត៌មាន Euronews​ បែបនេះ នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងនៅក្នុងទីក្រុង Davos ប្រទេសស្វីស។

“ប្រសិនបើ យើងមិននិយាយថា យើងកំពុងតែនឹងបើកទ្វាររបស់យើង ទៅកាន់ប្រទេសដែលប្រយុទ្ធ ដើម្បីតម្លៃជាមូលដ្ឋាន ដែលយើងគ្រប់គ្នាចែករំលែក និងមានមោទកភាពក្នុងការចែករំលែក ពេលនោះតើ យើងអាចដើរចេញ ដោយមិនបើកទ្វារទទួល បានដោយរបៀបណា?”៕

https://www.euronews.com/2022/05/25/european-parliament-chief-says-ukraine-should-be-eu-candidate-as-quickly-as-possible?utm_source=yahoo&utm_campaign=feeds_news&utm_medium=referral



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`