logo logo
banner1
ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី ស្នើឱ្យជប៉ុនបោះបង់ចោល ភាគហ៊ុន ក្នុងគម្រោងថាមពល Sakhalin-2
 

FILE – The tanker Sun Arrows loads its cargo of liquefied natural gas from the Sakhalin-2 project in the port of Prigorodnoye, Russia, Oct. 29, 2021. There is a glaring carve-out in President Joe Biden’s sanctions against Russia: Oil and natural gas from that country will continue to flow freely to the rest of the world and money will keep flowing into Russia. (AP Photo, File)

គម្រោងថាមពល ប្រេង និងឧស្ម័ន Sakhalin-2 របស់សហព័ន្ធរុស្ស៊ី

កាលពីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ លោក Vyacheslav Volodin ប្រធានសភាឌូម៉ា         ឬសភាជាន់ទាបសហព័ន្ធរុស្ស៊ីបានវាយប្រហារខ្លាំងៗលើប្រទេសជប៉ុនថាជា “ប្រទេសអមិត្ត” ដែលកេង ចំណេញយកផលប្រយោជន៍របស់ខ្លួនពីគម្រោងថាមពល Sakhalin-2។ គេហទំព័រសភាឌូម៉ាបាន ឱ្យដឹង​ថា លោក Volodin  បានចុចចំឈ្មោះប្រទេសជប៉ុន ក្នុងចំណោមចក្រភពអង់គ្លេស និងហូឡង់ថា បាន ទទួល“ប្រាក់ចំណេញដ៏ច្រើនសម្បើម” ពីគម្រោងប្រេង និងឧស្ម័ន Sakhalin-2 នៅក្នុងតំបន់អាស៊ីចុង បូព៌ារបស់រុស្ស៊ី។

លោក Volodin បានទទូចថា ភាគហ៊ុននៅក្នុងគម្រោង Sakhalin-2 ដែលកាន់កាប់ដោយក្រុមហ៊ុន នៅក្នុងប្រទេសទាំងនោះ គួរតែលក់មកឱ្យក្រុមហ៊ុន Gazprom ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី ឬលក់ឱ្យ សហគ្រាសដែលមកពីប្រទេសជាមិត្ត។ ក្រុមហ៊ុនពាណិជ្ជជប៉ុន Mitsui & Co. និង Mitsubishi Corp. កាន់កាប់ភាគរយ ១២.៥ និង១០% រៀងៗខ្លួន នៃគម្រោង Sakhalin-2។ ក្រុមហ៊ុន Gazprom កាន់       កាប់ ៥០% ខណៈដែលក្រុមហ៊ុន Shell ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសគ្រប់គ្រងប្រហែល ២៧.៥%៕

https://asia.nikkei.com/Politics/Ukraine-war/Russian-parliament-leader-calls-on-Japan-to-give-up-Sakhalin-2-stake



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`