លោក Chris Murphy សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក មណ្ឌលរដ្ឋ Connecticut
លោក Chris Murphy សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក មណ្ឌលរដ្ឋ Connecticut បានបញ្ចេញប្រតិកម្មរបស់លោក នៅក្នុងសាលប្រជុំព្រឹទ្ធសភា ក្រោយពីការបាញ់សម្លាប់សិស្សជាច្រើននាក់ នៅសាលាបឋមសិក្សាមួយ នៅក្នុងទីក្រុង Uvalde នៃរដ្ឋ Texas។ តើយើងកំពុងធ្វើអ្វី? តើយើងកំពុងធ្វើអ្វី? តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីក្មាន់កាំភ្លើង ១រូប បានដើរចូលទៅក្នុងហាងលក់គ្រឿងទេសមួយ ចូលទៅបាញ់សម្លាប់អតិថិជនជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិក។ យើងមានករណីបាញ់ប្រហារ ដូច ករណីនៅសាលាបឋមសិក្សា Sandy Hook(កើតមានឡើងកាលពី ១០ឆ្នាំមុន ក្នុងឆ្នាំ២០១២) មួយទៀតហើយ នៅក្នុងដៃរបស់យើង តើយើងកំពុងធ្វើអ្វី? មានការបាញ់ប្រហារកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងឆ្នាំនេះ។
កូនៗរបស់យើងរស់នៅក្នុងភាពភ័យខ្លាច គ្រប់ពេលវេលា នៅពេលដែលពួកគេឈានជើងចូលទៅ ក្នុងថ្នាក់រៀន ព្រោះពួកគេគិតថា ពួកគេនឹងក្លាយជាមនុស្សបន្ទាប់។ តើយើងកំពុងធ្វើអ្វី? ហេតុអ្វីអ្នកចំណាយពេលគ្រប់ពេលទាំងអស់ដើម្បីឈរឈ្មោះជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក? ហេតុអ្វីក៏អ្នក ហែលឆ្លងការលំបាកទាំងឡាយទាំងពួងដើម្បីតែទទួលបានការងារមួយនេះ ដើម្បីឱ្យខ្លួនអ្នកស្ថិតក្នុងតំណែងមួយដែលមានអំណាច ប្រសិនបើចម្លើយរបស់អ្នកថា ការសម្លាប់រង្គាលនេះកើនឡើង ក្នុងពេលដែលកូនៗ របស់យើងកំពុងតែរត់ដើម្បីមានជីវិតរស់ ប៉ុន្តែយើងមិនបានធ្វើអ្វីសោះ តើយើងកំពុងធ្វើអ្វី?។
ហេតុអ្វីអ្នកនៅទីនេះ(ព្រឹទ្ធសភា) ប្រសិនបើអ្នកមិននៅដើម្បីដោះស្រាយបញ្ហាដែលកើតមានដូចបញ្ហាខាងលើ។ នេះមិនមែនជារឿងដែលមិនអាចចៀសរួចនោះទេ ក្មេងៗទាំងនេះមិនមែនគ្មានភ័ព្វសំណាង នោះទេ ក៏ប៉ុន្តែរឿងបែបនេះ វាកើតមានឡើងតែនៅក្នុងប្រទេសមួយនេះប៉ុណ្ណោះ។ គ្មានកន្លែងណាផ្សេងទៀតដែលកុមារតូចៗ ទៅសាលាហើយគិតថា ពួកគេអាចនឹងត្រូវបានបាញ់សម្លាប់នៅថ្ងៃនោះ គ្មានកន្លែង ណាផ្សេងទៀត ដែលឪពុកម្តាយត្រូវប្រាប់កូនៗ ដូចដែលខ្ញុំបានធ្វើ អំពីថាហេតុអ្វីបានជាពួកគេត្រូវបានចាក់សោរនៅក្នុងបន្ទប់ទឹក និងប្រាប់ពួកគេឱ្យស្ងាត់ស្ងៀមក្នុងរយៈពេល ៥នាទី ក្នុងករណីដែលមានមនុស្ស អាក្រក់ចូលក្នុងអាគារ។ គ្មានកន្លែងណាផ្សេងទៀតធ្វើរឿងបែបនោះទេ លើកលែងតែនៅទីនេះ នៅក្នុង សហរដ្ឋអាម៉េរិក ហើយវាគឺជាជម្រើសមួយ វាគឺជាជម្រើសរបស់យើង ដែលអនុញ្ញាតរឿងបែបនេះ បន្តកើតមានឡើង តើយើងកំពុងធ្វើអ្វី?៕
http://ព័ត៌មានសភាអន្តរជាតិ ២៦-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://edition.cnn.com/videos/us/2022/05/24/chris-murphy-texas-elementary-school-shooting-vpx.cnn/video/playlists/top-news-videos/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម