logo logo
banner1
សមាជិកសភាអ៊ីរ៉ង់ បោះឆ្នោតជ្រើសតាំងលោក Qalibaf ជាប្រធានសភាឡើងវិញ ម្តងទៀត
 

លោក Mohammad Baqer Qalibaf

លោក Mohammad Baqer Qalibaf ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភានៃសាធារណរដ្ឋឥស្លាម អ៊ីរ៉ង់ រយៈពេល៣អាណត្តិជាប់ៗគ្នា។ ក្នុងអំឡុងពេលបើកសម័យប្រជុំសភាកាលពីព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ ២០២២ សមាជិកសភាអ៊ីរ៉ង់បានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលនៃសភា។ ប្រធានសភាអ៊ីរ៉ង់លោក Qalibaf ទទួលបានសំឡេងគាំទ្រចំនួន ១៩៤សំឡេង ។ លោក Ali Nikzad និងលោក Abdolreza Mesri ត្រូវបានជ្រើសតាំងជាអនុប្រធានសភា។ សភាអ៊ីរ៉ង់បច្ចុប្បន្នមានអាសនៈសរុបចំនួន ២៩០អាសនៈ កើនពី ២៧២ អាសនៈ ពីការបោះឆ្នោតកាល ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០០។ ការ​បោះឆ្នោត​សភាលើក​ចុង​ក្រោយ​ត្រូវ​បាន​ធ្វើ​ឡើងកាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៩។ សមាជិកសភាអ៊ីរ៉ង់មានអាណត្តិរយៈពេល ៤ឆ្នាំ ៕

https://www.tasnimnews.com/en/news/2022/05/25/2716621/iranian-lawmakers-reelect-qalibaf-as-parliament-speaker/amp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`