logo logo
banner1
ប្រធានាធិបតីប៉ាឡេស្ទីន និងប្រធានសភាសហភាពអឺរ៉ុប ពិភាក្សាអំពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល
 

លោក Mahmoud Abbas ប្រធានាធិបតីនៃរដ្ឋប៉ាឡេស្ទីន

កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ លោក Mahmoud Abbas ប្រធានាធិបតីនៃរដ្ឋប៉ាឡេ ស្ទីន បានជួបសន្ទនាការងារជាមួយលោក Roberta Metsola ប្រធានសភាអឺរ៉ុប(European parliament) ស្តីពីជម្លោះ ដែលកំពុងបន្តកើនឡើងរវាងរដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែល ។

លោក Metsola បានអញ្ជើញមកដល់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ទី២៣ ហើយបានជួបប្រជុំ នៅឯសភាអ៊ីស្រាអែល(Knesset)ចំពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលកំពុងផ្ទុះ ឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន(WAFA)បាន រាយការណ៍ឱ្យដឹងថា លោកប្រធានាធិបតី Abbas បានជម្រាបជូនលោក Metsola អំពី “ការឈ្លានពាន និងការសម្លាប់របស់អ៊ីស្រាអែលដែលកំពុងបន្ត” និងការពង្រីកការតាំងទីលំនៅ ក៏ដូចជាវិធានការរបស់អ៊ីស្រា អែលនៅភាគខាងកើតទីក្រុងហ៊្សេរុយសាឡិម។ លោក Abbas បានមានប្រសាសន៍ប្រាប់លោក Metsola ថា វិធានការរបស់អ៊ីស្រាអែលគ្មានទីបញ្ចប់ និងកើនឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន “ដោយបំពានលើ សេចក្តីសម្រេចរបស់អន្តរជាតិ និងច្បាប់អន្តរជាតិ…វិធានការឯកតោភាគីរបស់អ៊ីស្រាអែលក្នុងទីក្រុងហ៊្សេរុយសាឡិម និងទឹកដីប៉ាឡេស្ទីនទាំងមូលកំពុងកើនឡើង ចំពោះសកម្មភាពបោសសម្អាតជនជាតិភាគតិច និងការរើសអើងពូជសាសន៍”។ លោក Abbas បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយ សភាអឺរ៉ុប សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ក្នុងការគាំទ្រដំណើរការនយោបាយដោយផ្អែកលើធម្មនុញ្ញសភាអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល។ លោក Metsola បានប្រាប់លោក Abbas ថា EU គាំទ្រដល់ដំណើរការនយោបាយស្របតាមសេចក្តីសម្រេចរបស់រដ្ឋពីរដោយ ផ្អែកលើសេចក្តីសម្រេចអន្តរជាតិ ច្បាប់អន្តរជាតិ និងការបដិសេធការតាំងទីលំនៅរបស់អ៊ីស្រាអែល។ ការ ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បានបញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០១៤។

ប៉ាឡេស្ទីនចង់បង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីនមួយជាមួយអ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែលក្នុងឆ្នាំ១៩៦៧ រួមទាំងតំបន់ West Bank និង Gaza Strip ទាំងមូលដែលមាន ទីក្រុងហ៊្សេរុយសាឡិម នៅភាគខាងកើតជារដ្ឋធានីរបស់ខ្លួន ៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៥-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220525/866b679f6bab4473a56c061ab95fb732/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`