logo logo
banner1
គណៈកម្មាធិការគោលនយោបាយការបរទេសនៃសភាអូទ្រីស និងសភាអ៊ុយក្រែនជួបប្រជុំពិភាក្សាការងារ
 

សមាជិកសភាប្រទេសអូទ្រីសបានផ្លាស់ប្តូរមតិយោបល់គ្នាលើស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន ជាមួយតំណាង​មកពីសភាអ៊ុយក្រែនតាមរយៈប្រព័ន្ធវីដេអូ

កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ សមាជិកសភាប្រទេសអូទ្រីស បានផ្លាស់ប្តូរមតិយោបល់គ្នា ជាមួយតំណាង​មកពីសភាអ៊ុយក្រែនលើស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងនាមសមាជិក គណៈកម្មាធិការការបរទេសនៃសភាប្រទេសទាំងពីរ សមាជិកសភាទាំងអស់បានពិភាក្សាអំពីទស្សនៈរបស់ សហភាពអឺរ៉ុបលើបញ្ហាប្រទេសអឺរ៉ុបប្លុកខាងកើត និងលទ្ធភាពនៃការគាំទ្រលើប្រទេសអ៊ុយក្រែនក្នុងការការពារ ឯករាជ្យរបស់ខ្លួន។ លោក Oleksandr Merezhko ប្រធានគណៈកម្មាធិការការបរទេស និងកិច្ចសហប្រតិ បត្តិការអន្តរសភានៃសភាប្រទេស​អ៊ុយក្រែន ​បាន​បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន លើគោលនយោបាយ ការបរទេសរបស់ប្រទេសអ៊ុយក្រែននៅពេលបច្ចុប្បនុ្ននេះ។ លោក Merezhko បានគូសបញ្ជាក់អំពីទំនាក់ទំនង ល្អ​រវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសអូទ្រីសដែលបានផ្តល់ជំនួយ មនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន​ ទាំងតាមរយៈយុទ្ធនាការការផ្តល់ជំនួយ និងការទទួល​យកជនភៀសខ្លួន របស់ប្រទេសជិតខាងនៅក្នុងគ្រាដ៏លំបាកនេះ៕

https://www.vindobona.org/article/foreign-policy-committees-of-the-austrian-parliament-and-the-ukrainian-parliament-discuss-situation



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`