ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាប្រទេសហុងគ្រី
រដ្ឋាភិបាលប្រទេសហុងគ្រី បានទទួលអំណាចក្នុងការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្នុងករណី មានជម្លោះប្រដាប់អាវុធ សង្រ្គាម ឬគ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងប្រទេសជិតខាង បន្ទាប់ពីសភា បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។ វិសោធ នកម្មនេះ ត្រូវបានសភាអនុម័តក្នុងសំឡេង ១៣៦ ទល់នឹង៣៦សំឡេង។
អនុលោមតាមវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ បទបញ្ជាស្រប ច្បាប់ពិសេសមួយអាចនឹងត្រូវស្នើឡើង ក្នុងករណីស្ថិតក្នុងស្ថានភាពសង្រ្គាម គ្រាអាសន្ន ឬស្ថិតក្នុងគ្រោះ ថ្នាក់។ ស្ថានភាពអាសន្នមួយអាចនឹងត្រូវបានប្រកាសចេញប្រសិនបើ “សកម្មភាពនៃសង្រ្គាមពិតជាកើត មានឡើង”។ ជម្លោះប្រដាប់អាវុធ រួមមាន ការប៉ះទង្គិចដោយអាវុធគ្រប់ប្រភេទ រួមទាំង ស្ថានភាពនៃសង្រ្គាម ស៊ីវិល គ្រោះមហន្តរាយមនុស្សធម៌ អាចជាស្ថានការណ៍ណាមួយកើតមានឡើងពីសង្រ្គាម ឬពីជម្លោះ ប្រដាប់អាវុធ ឬពីមូលហេតុផ្សេងៗ ដូចជា គ្រោះមហន្តរាយធម្មជាតិ ដែលបណ្តាលឱ្យមានស្ថានភាពប៉ះ ពាល់ធ្ងន់ធ្ងរខ្លាំង ដល់មហាជន៕
https://dailynewshungary.com/hungarian-parliament-approves-10th-amendment-to-constitution/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម