logo logo
banner1
សមាជិកព្រឹទ្ធសភាអង់គ្លេសចំនួន១៥៤រូប ត្រូវបានរុស្ស៊ីហាមចូលប្រទេសរុស្ស៊ី
 

ក្រសួងការបរទេសសហព័ន្ធរុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ ថាខ្លួន កំពុងដាក់ចេញនូវបំរាមហាមចូលប្រទេសរុស្ស៊ី ចំពោះសមាជិកព្រឹទ្ធសភាចក្រភពអង់គ្លេស ចំនួន១៥៤រូប ដើម្បីជាការសងសឹកចំពោះការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងករណីប្រទេសអ៊ុយក្រែន។ ក្នុងចំណោមអ្នកដែលត្រូវបានហាមឃាត់ទាំង១៥៤រូបនោះ ក៏រួមមានផងដែរ លោកWilliam Hague ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងបច្ចុប្បន្នជាមេដឹកនាំគណបក្សអភិរក្ស(គណបក្សប្រឆាំង)។

ប៉ុន្តែបញ្ជីខ្មៅមួយនេះ មិនមានឈ្មោះព្រឹទ្ធសមាជិក លោកEvgeny Lebedev ដែលមានដើមកំណើតក្នុងប្រទេសរុស្ស៊ីឡើយ។ លោកLebedev ក្លាយជាសមាជិកព្រឹទ្ធសភានៃចក្រភពអង់គ្លេស តាមសំណើរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី​ Boris Johnson ក្នុងឆ្នាំ២០២០។ សំណើតែងតាំងលោកLebedev នាពេលនោះ បានឆ្លងកាត់បញ្ហាចម្រូងចម្រាសយ៉ាងខ្លាំង។ លោកLebedev ជាមនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយលោកនាយករដ្ឋមន្រ្តី Johnson។ ភាពជិតស្និទ្ធមួយនេះ បានបង្កជាចម្ងល់ចំពោះមជ្ឈដ្ឋានមួយចំនួន ដោយសារតែឳពុករបស់លោកLebedev គឺលោកAlexander បានទទួល ស្គាល់ជាចំហថា លោកគឺជាអតីតភា្នក់ងារស៊ើបអង្កេតរបស់រុស្ស៊ី KGB។

ព្រឹទ្ធសមាជិកលោក Lebedev ដែលជាម្ចាស់សារព័ត៌មាន London Evening Standard និងសារព័ត៌មាន Independent ធ្លាប់ថ្កោលទោសសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន។ ព្រឹទ្ធសភាអង់គ្លេស មានសមាជិកសរុបចំនួនប្រហែល៨០០នាក់ ភាគច្រើននៃសមាជិកទាំងអស់នោះកាន់តំណែងអស់មួយជីវិត។

មិនមែនមានតែសមាជិកព្រឹទ្ធសភាអង់គ្លេសទាំង១៥៤រូបខាងលើទេ ដែលត្រូវរដ្ឋាភិបាលរុស្ស៊ីហាម ចូលទឹកដីរុស្ស៊ី។ មកទល់នឹងពេលនេះ មានជនជាតិអាមេរិកចំនួន៩៦៣នាក់ ដែលត្រូវបានប្រទេសរុស្ស៊ីហាមចូលប្រទេសរុស្ស៊ី។ ជនជាតិអាមេរិកទាំង៩៦៣រូប ខាងលើ ក៏មានផងដែរ លោកJoe Bidenប្រធានា ធិបតីសហរដ្ឋអាមេរិក និងលោក Anthony Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក…។   កាលពីខែមុនប្រទេសរុស្ស៊ីបានហាមសមាជិកសភាអង់គ្លេសចំនួន២៨៧ នាក់ ចូលទឹកដីរុស្ស៊ី…៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៥-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.brecorder.com/news/amp/40175344



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`