កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ សមាជិកសភាថ្មីចំនួន១២៨រូប បានចូលកាន់តំណែងរបស់ ពួកគេនៅក្នុងសភា សម្រាប់រយៈពេល៤ឆ្នាំ (២០២២-២០២៦) មួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃ អាទិត្យ ទី១៥ ខែឧសភា។ សម្រាប់សភាមួយថ្នាក់ ដែលបានផ្តោតលើសម័យប្រជុំដំបូងរបស់ខ្លួន បានប្រកាសតែង តាំងប្រធានសភាមួយរូប ។ ដោយអនុលោមទៅតាមប្រធានាធិបតីរបស់ប្រទេសនេះ បានចាត់តាំងឥស្សរជនស៊ុននី (Sunni)មួយរូបឱ្យដឹកនាំរដ្ឋាភិបាលបន្ទាប់។ កតិកាសញ្ញាជាតិទាមទារឯករាជ្យពីប្រទេសបារាំងក្នុងឆ្នាំ១៩៤៣ ប្រទេសលីបង់បានកំណត់ថា ប្រធានាធិបតីនៃប្រទេសនេះត្រូវតែជាគ្រិស្តសាសនា និងនិកាយ Maronite នាយករដ្ឋមន្ត្រីជាជនមូស្លីម និកាយស៊ុននី និងប្រធានសភាជានិកាយស៊ីអ៊ីត។ ក្នុងន័យនេះហើយទើប លោក Nabih Berri ជាមេដឹកនាំគណបក្ស Amal Movement លេចឡើងជាបេក្ខភាពប្រធានសភាដ៏រឹងមាំ ដើម្បីទទួលបានការបោះឆ្នោត ពីសមាជិកសភាជាលើកទី៧ ចាប់តាំងពីឆ្នាំ ១៩៩២ ៕
https://www.plenglish.com/news/2022/05/23/new-lebanese-parliament-assumes-mandate-until-2026/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម