រដ្ឋសភាវៀតណាម ដាក់ចេញគោលនយោបាយថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចាប់ផ្តើមធ្វើការវិភាគលើគម្រោងជិត១២គម្រោង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍ឱ្យដឹងថា នៅក្នុងសម័យប្រជុំលើកទី៣ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ សមាជិករដ្ឋសភាបាននឹងកំពុងពិនិត្យលើការអនុម័តជាបន្តបន្ទាប់លើសេចក្តីព្រាងច្បាប់ចំនួន៥ និងសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ ដើម្បីលើកកម្ពស់ការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងភាពបត់បែន ព្រមទាំងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញ។ ក្នុងអំឡុងពេលនៃសម័យប្រជុំរយៈពេល ១៩ថ្ងៃ ថវិការដ្ឋក៏នឹងស្ថិតក្រោមការពិនិត្យពិចារណាផងដែរ។ លោក Le Van Thanh ឧបនាយករដ្ឋមន្ត្រីវៀតណាម បាន លើកឡើងពីសមិទ្ធផលរបស់ប្រទេសក្នុងវិស័យជាច្រើន ក្រោមការណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងរដ្ឋាភិបាល ការងាររួមជាមួយប្រជាជន នាដការនយោបាយ និងធុរកិច្ច។ លោក Thanh បានគូសបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩បានច្រើន ដែលបានធ្វើឱ្យប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង៦ដែលមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខ្ពស់បំផុត។
ថ្នាក់ដឹកនាំវៀតណាមបានមានប្រសាសន៍ថា ផលិតផលក្នុងស្រុកសរុបក៏សម្រេចបាននូវកំណើនលើសពី ៥% ក្នុងត្រីមាសទី១ សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២១ ៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-០៥-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2022/05/23/vietnams-parliament-analyzes-new-policies-to-fight-covid-19/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម