លោកស្រីប្រធានសភាអឺរ៉ុប ត្រូវបានទទួលស្វាគមន៍ដោយប្រធានក្រុមមិត្តសភាអ៊ីស្រាអែល-សភាអឺរ៉ុប នៅព្រលានយន្តហោះBen Gurison Airport ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២
លោកស្រីRoberta Metsola ប្រធានសភាអឺរ៉ុប និងជាសមាជិកសភាសាធារណរដ្ឋម៉ាល់ត៍ កំពុងចំ ណាយពេល៣ថ្ងៃ ដើម្បីធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ីស្រាអែល និងចួបជាមួយអាជ្ញាធររដ្ឋប៉ាឡេស្ទីន។ នេះគឺជាទស្សនកិច្ចលើកដំបូងរបស់ប្រធានសភាអឺរ៉ុប មកកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០១៤មក។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកស្រីMetsola នឹងថ្លែងសុន្ទរកថាក្នុងរដ្ឋសភាអ៊ីស្រាអែលនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ព្រមទាំងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានា ធិបតីIssac Herzog, លោកនាយករដ្ឋមន្រ្តីNaftali Bennett, លោកប្រធានរដ្ឋសភាMickery Levy, លោករដ្ឋមន្រ្តីក្រសួងការបរទេសYair Lapid និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីស្រាអែលជាច្រើនរូបទៀត។ សេចក្តីថ្លែងការណ៍របស់គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា៖ លោកស្រីMetsola នឹងពាំនាំនូវសារនៃសេចក្តីសង្ឃឹម ការអំពាវនាវឱ្យប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នា បង្ហាញឆន្ទៈល្អរបស់សភាអឺរ៉ុប និងផ្តល់ធនធានរបស់សភាអឺរ៉ុប ដើម្បីចាប់ផ្តើមសាជាថ្មីនូវដំណើរការសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា។
ទោះបីជាយ៉ាងនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអឺរ៉ុប បានជួបនូវបញ្ហាចម្រូងចម្រាស។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីស្រាអែល បានជម្រាបទៅគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសអ៊ីស្រាអែលថា លោកManu Pineda សមាជិកសភាអឺរ៉ុបជាសមាជិកសភាមាននិន្នាការកុម្មុយនីស្តប្រទេសអេស៉្បាញ និងជាប្រធានគណៈប្រតិភូសភាអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋប៉ាឡេស្ទីនត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចូលប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតបនឹងបំរាមនេះ សមាជិកទាំងអស់របស់គណៈប្រតិភូសភាអឺរ៉ុប ដែលគ្រោងទៅធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ីស្រាអែលបានសម្រាប់លុបចោលដំណើរទស្សនកិច្ចនេះ(លើកលែងតែប្រធានគណៈប្រតិភូ គឺលោកស្រីMetsola) ។
លោកស្រីMetsola បានសម្តែងការមិនពេញចិត្តជាសាធារណៈ ចំពោះការហាមឃាត់ខាងលើរបស់អាជ្ញាធរអ៊ីស្រាអែល ដោយបញ្ចេញមតិតាមTweeterរបស់លោកស្រីថា លោកស្រីនឹងលើកបញ្ហានេះពិភា ក្សាដោយផ្ទាល់ជាមួយអាជ្ញាធរ(អ៊ីស្រាអែល)ដែលពាក់ព័ន្ធ។ លោកស្រីថ្លែងបន្តទៀតថា៖”ការគោរពសមា ជិកសភាអឺរ៉ុប និងការគោរពសភាអឺរ៉ុប មានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងល្អ។
http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៤-០៥-២២- មាស តូនី ប្រែសម្រួលពី៖https://www.timesofisrael.com/liveblog_entry/amid-controversy-european-parliament-president-touches-down-in-israel/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម