logo logo
banner1
សមាជិកសភាអាល្លឺម៉ង់អះអាងថា រដ្ឋកាតាជាដៃគូគួរឱ្យទុកចិត្តបាន
 

ព្រះមហាក្សត្រ Sheikh Tamim bin Hamad Al Thani ក្នុងពេលបំពេញទស្សនកិច្ចនៅរដ្ឋសភាអាល្លឺម៉ង់

រដ្ឋធានីបែរឡាំង៖ លោក Jurgen Hardt សមាជិករដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់នៅលើពិភពលោកបានទទួលស្គាល់ថា រដ្ឋកាតាជាដៃគូគួរឱ្យទុកចិត្តបាន លើបញ្ហាសន្តិសុខ និងការបរទេស បន្ទាប់ពីការចរចា និងការដើរតួនាទីផ្នែកមនុស្សធម៌របស់រដ្ឋកាតានៅក្នុងវិបត្តិប្រទេសអាហ្វហ្គានីស្ថាននៅពេលថ្មីៗនេះ ថាតើ ការឆ្ពោះទៅរកដំណើរការចរចា ការជន្លៀសជនបរទេស ឬការផ្តល់ជំនួយទៅឱ្យប្រជាពលរដ្ឋអាហ្វហ្គានីស្ថានបានដែរ ឬទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ លោក Hardt បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Qatar News Agency ថា ជនបរទេស និងប្រជាពលរដ្ឋអាហ្វហ្គានីស្ថានទាំងនោះ កំពុងតែស្ថិតក្នុងស្ថានភាពមួយធ្ងន់ធ្ងរកាលពីរដូវក្តៅឆ្នាំ២០២១ ខណៈដែលយើងបានសម្រេចចាកចេញពីប្រទេសអាហ្វហ្គានីស្ថានជាមួយនឹងប្រជាពលរដ្ឋស៊ីវិល រួមនឹងក្រុមយោធារបស់ពួកគេ ហើយតួនាទីរបស់ប្រទេសកាតាជាអ្នកចរចា និងសម្របសម្រួលនៅក្នុងស្ថានភាពនោះ ដែលជាការជួយដ៏ច្រើនបំផុតសម្រាប់ពួកគេ ហើយលោក Hardt មានជំនឿថា  ប្រជាពលរដ្ឋនៅលើពិភពលោក បានមើលឃើញថា ប្រទេសកាតាជាដៃគូគួរឱ្យទុកចិត្តបាននៅក្នុងបញ្ហាសន្តិសុខការបរទេស ហើយទំនុកចិត្ត រវាងភាគីនៃប្រទេសទាំងពីរអាចត្រូវបានស្តារឡើងវិញ។

សមាជិកសភាអាល្លឺម៉ង់មកពីគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (Christian Democratic Union, CDU) បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ព្រះបាទសម្តេច Tamim bin Hamad Al Thani ព្រះមហាក្សត្រនៃរដ្ឋកាតាទៅកាន់រដ្ឋធានីបែរឡាំងនេះ ដោយបានលើកឡើងថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងរីកចម្រើនឥតឈប់ឈរ ហើយរបៀបវារៈនេះនឹងហ៊ុមព័ទ្ធដោយបញ្ហាជាច្រើន  រួមនឹងការចាប់អារម្មណ៍ថា កិច្ចសន្ទនានាពេលខាងមុខជាមួយរដ្ឋកាតាអាចពិនិត្យមើលឡើងវិញជាវិជ្ជមាន។ លោក Hardt បានបញ្ជាក់ថា ព្រះអង្គ Sheikh Tamim bin Hamad Al Thani នឹងមើលឃើញ​ថា ប្រទេសអាល្លឺម៉ង់នឹងត្រៀមទទួលជួបពិភាក្សាការងារជាមួយព្រះអង្គ ហើយលោក Hardt ​ក៏មានជំនឿផងដែរថា ព្រះអង្គក៏ត្រៀមជួបពិភាក្សាការងារលើបញ្ហាមួយចំនួនក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់អាល្លឺម៉ង់នោះផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://thepeninsulaqatar.com/article/21/05/2022/german-parliamentarian-affirms-qatar-is-reliable-partner



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`