logo logo
banner1
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ការឯកភាពជាតិ និងសន្យាអនុវត្តន៍ ថវិកាជាតិបន្ថែមឱ្យបានឆាប់
 

លោក Han Duck-soo ថ្លែងក្នុងពេលស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ (Yonhap)

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ លោក Han Duck-soo នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋកូរ៉េ បានថ្លែងថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ការឯកភាពជាតិ ខណៈពេល​ដែល​លោកបានសន្យានៅក្នុងសម័យប្រជុំសភាកាលពីពេលថ្មីៗនេះ អំពីការអនុវត្តថវិកាជាតិបន្ថែមឱ្យបានឆាប់ ក្នុងគោលបំណងផ្តល់សំណងជូនពាណិជ្ជករ ដែលបាន​រងការខាតបង់ដោយសារវិធានការទប់ស្កាត់ការរាតត្បាត នៃវីរុសកូរ៉ូណា។ លោក Han បានថ្លែងក្នុងសុន្ទរកថានៅក្នុងពិធីចូលកាន់តំណែងរបស់លោកថា «ខ្ញុំនឹងដឹកនាំ នៅក្នុងការឯកភាពជាតិ និងកិច្ចសហប្រតិបត្តិការផ្នែនយោបាយ ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ, ការស្តារសេដ្ឋកិច្ចជាតិឡើងវិញ និងបញ្ហាកំណើនប្រកបដោយចីរភាព និងធានាឱ្យបាននូវ សុវត្ថិភាពជូនប្រជាពលរដ្ឋ»។ លោក Han បានថ្លែងបន្តទៀតថា រដ្ឋាភិបាលបានកំពុងត្រៀមផ្តល់សំណងជូន ពាណិជ្ជករខ្នាតតូចដែលបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្រោយពីរដ្ឋសភាពិនិត្យ និង អនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិបន្ថែមនេះរួច។ រដ្ឋសភាកំពុងពិនិត្យមើលលើរបាយការណ៍ស្តីពី ថវិកាជាតិ បន្ថែមចំនួន ៥៩.៤ លានលានវ៉ុន ស្មើនឹង (៤៦.៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក) ដែលត្រូវបានស្នើ ឡើងដោយរដ្ឋាភិបាល ខណៈដែលប្រទេសនេះ កំពុងស្វែងរកការប៉ះប៉ូវសំណងដល់ពាណិជ្ជករខ្នាតតូចដែល បានរងការខាតបង់ដោយសារវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ អូសបន្លាយពេលយូរ៕

https://en.yna.co.kr/view/AEN20220523003400315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`