logo logo
banner1
អតីតសមាជិកសភាចក្រភពអង់គ្លេស ជាប់ពន្ធនាគារ ១៨ខែ ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើកុមារា វ័យ ១៥ឆ្នាំ ១រូប
 

លោក Imran Ahmad Khan អតីតសមាជិកសភាចក្រភពអង់គ្លេស របស់គណបក្សកាន់អំណាច

លោក Imran Ahmad Khan អតីតសមាជិកសភាចក្រភពអង់គ្លេស ត្រូវបានតុលាការ Southwark Crown Court ផ្តន្ទាទោសជាប់​ពន្ធនាគារ ១៨ខែ ក្រោយពីលោកត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ កុមារាវ័យ ១៥ឆ្នាំ ១រូប។ លោក​ Khan គឺជាសមាជិកសភា ១រូប មកពីគណបក្សអភិរក្សរបស់លោកនាយក រដ្ឋមន្រ្តីចក្រភពអង់គ្លេស Boris Johnson  បានលាលែងពីសមាជិកសភាកាលពីខែមេសា ឆ្នាំ២០២២ ក្រោយពីលោកត្រូវបានរកឃើញថា បានរំលោភកុមារា នៅក្នុងផ្ទះមួយ ក្នុងឆ្នាំ២០០៨។ ប៉ុន្តែលោកបដិសេធ ចំពោះការចោទប្រកាន់នេះ។

លោក Khan គឺជាសមាជិកសភាតំណាងតំបន់ Wakefield នៅភាគខាងជើងប្រទេសអង់គ្លេសសមា ជិកសភាដែលត្រូវចូលជំនួសរូបលោកនឹងត្រូវបោះឆ្នោតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ លោក Khan ដែលមានវ័យ ៤៨ឆ្នាំ បានថ្លែងថា “លោកបានសម្រេចចិត្តដកខ្លួនចេញពីឆាកនយោបាយ”។ លោកបានថ្លែងបែបនេះ នៅពេលដែលលោកប្រកាសពីការសម្រេចចិត្តបោះបង់ចោលអាសនៈសភា ដែល លោកបានជាប់ឆ្នោតក្នុងឆ្នាំ២០១៩៕

https://www.euronews.com/2022/05/23/uk-britain-crime-khan-sentencing#:~:text=World-,Former%20UK%20lawmaker%20jailed%20for%2018%20months,assault%20of%20teenager%20%2D%20PA%20Media&text=LONDON%20%E2%80%93%20Former%20British%20Member%20of,PA%20Media%20reported%20on%20Monday



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`