តួអក្សរ V និង Z បានក្លាយជានិម្មិតសញ្ញាសម្រាប់ទាហានរបស់សហព័ន្ធរុស្ស៊ី
សភានៃប្រទេសអ៊ុយក្រែន បានដាក់បម្រាមលើនិម្មិតសញ្ញាដែលមានតួអក្សរ “Z” និង “V” ដែលប្រើប្រាស់ដោយទាហានសហព័ន្ធរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានយល់ព្រមតាមសំណើរបស់លោកប្រធានាធិបតី Volodymyr Oleksandrovych Zelenskyy អនុញ្ញាតឱ្យប្រើប្រាស់និម្មិតសញ្ញាទាំងនោះ ក្នុងគោលដៅអប់រំ ឬប្រវត្តិសាស្រ្ត។
លោក Yaroslav Zheleznyak សមាជិកសភា១រូប នៃគណបក្សប្រឆាំងបានប្រកាសពីការសម្រេចចិត្តខាងលើ តាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា សមាជិកសភាចំនួន ៣១៣រូប នៃសភាអ៊ុយក្រែនដែលមានសមាជិក ៤២៣រូប បានបោះឆ្នោតគាំទ្រ។ កន្លងមកលោក Zelen skyy បានវ៉េតូលើសេចក្តីព្រាងច្បាប់មួយនេះ មុនពេលសេចក្តីព្រាងច្បាប់នេះ មិនទាន់មានការកែប្រែ និងបានស្នើអនុញ្ញាតឱ្យប្រើនិម្មិតសញ្ញាទាំងនេះច ដាក់តាំងបង្ហាញក្នុងសារមន្ទីរ បណ្ណាល័យ រឿងសម្តែងឡើងវិញ ការងារវិទ្យាសាស្រ្ត សៀវភៅសិក្សា ជាដើម។ តួអក្សរទាំងពីរ “Z” និង “V” មិនមាននៅក្នុងអក្ខរក្រមភាសារុស្ស៊ីនោះឡើយ ប៉ុន្តែវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេស នៅលើយានយន្ត និងឧប ករណ៍យោធារុស្ស៊ី ដើម្បីលើកកម្ពស់គោលដៅនៃជម្លោះ។
រដ្ឋាភិបាលទីក្រុងមូស្គូ បានហៅ ការឈ្លានពានរបស់ខ្លួនថាជា “ប្រតិបត្តិការយោធាពិសេស” ដើម្បីរំសាយសព្វាវុធពីប្រទេសជិតខាង និងការពារខ្លួនពីរបបហ្វាស៊ីស។ ប៉ុន្តែអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិចថ្លែងថា ការចោទប្រកាន់ពីរបបហ្វាស៊ីស គឺគ្មានមូលដ្ឋាន ហើយសង្រ្គាមមួយនេះ គឺជាសកម្មភាពឈ្លានពាន។ កាលពីចុងសប្តាហ៍មុន សហព័ន្ធរុស្ស៊ីបានវាយសន្ធាប់លើទីតាំងនៅក្នុងភាគខាងកើតប្រទេស អ៊ុយក្រែន នៃតំបន់ Donbas និងតំបន់ Mykolaiv តាមផ្លូវអាកាស និងកាំភ្លើងធំ។
សេចក្តីព្រាងច្បាប់ថ្មី បានហាមឃាត់ការបង្កើតអង្គការក្រៅរដ្ឋាភិបាល ដែលប្រើនិម្មិតសញ្ញាសង្រ្គាម របស់រុស្ស៊ី ឬមួយធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃដដែលនោះ សភាអ៊ុយក្រែន ក៏បានអនុម័តបន្តរយៈពេល ៩០ថ្ងៃទៀត ឬរហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ជាអំឡុងពេលនៃការដាក់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសមួយនេះផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.metro.us/ukraine-parliament-bans-russian/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម