លោក Vu Minh Tuan មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន
លោក Vu Minh Tuan អនុប្រធានការិយាល័យសភានៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា សម័យប្រជុំលើកទី៣ នៃរដ្ឋសភានីតិកាលទី១៥ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ នៅក្នុងរដ្ឋធានីហាណូយ មានរយៈពេល ១៩ថ្ងៃ។ លោក Tuan បានប្រាប់សន្និសីទសារព័ត៌ មានថា សម័យប្រជុំនេះត្រូវបានគេរំពឹងថានឹងពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៥ ព្រមទាំង សេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ និងពិនិត្យមើលលើសេចក្តីព្រាងច្បាប់ចំនួន៦ ផ្សេងទៀត។
សេចក្តីព្រាងច្បាប់ដែលត្រូវអនុម័តរួមមាន ច្បាប់ស្តីពីប៉ូលិសចល័ត ច្បាប់ស្តីពីភាពយន្តដែលបានកែ សម្រួល ច្បាប់ស្តីពីការធានារ៉ាប់រងលើអាជីវកម្ម (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីការប្រកួតប្រជែង និងថតចម្លង (ធ្វើវិសោធនកម្ម) និងការធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។ សេចក្តីព្រាងច្បាប់ដែលត្រូវលើកយកមកពិភាក្សាមាន ច្បាប់ស្តីពីប្រេង និងឧស្ម័ន (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីការទប់ ស្កាត់ និងការត្រួតពិនិត្យក្នុងស្រុក (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីអធិការកិច្ច (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ ស្តីពីប្រេកង់វិទ្យុ និងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (វិសោធនកម្ម)។
សមាជិករដ្ឋសភាក៏នឹងចំណាយពេលវេលាដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសង្គម ថវិការដ្ឋ និងការ ត្រួតពិនិត្យ រួមទាំងការត្រួតពិនិត្យរបស់រដ្ឋសភាលើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការធ្វើផែន ការ ចាប់តាំងពីច្បាប់ស្តីពីផែនការបានចូលជាធរមាន។ លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា កិច្ចប្រជុំវគ្គសំណួរ និងចម្លើយនឹងមានរយៈពេល២ថ្ងៃកន្លះ ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា សម័យប្រជុំនេះក៏មានការចូលរួមពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាផងដែរ ៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-០៥-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/15th-national-assemblys-third-session-to-open-on-may-23/228951.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម