សមាជិកសភាអ៊ុយក្រែនអនុម័តបន្តច្បាប់អាជ្ញាសឹក និងការចល័តកងទ័ពនៅក្នុងប្រទេស
សភា Verkhovna Rada របស់ប្រទេសអ៊ុយក្រែន បានបន្តអនុវត្តន៍ច្បាប់អាជ្ញាសឹក និងកំណែនកងទ័ព ក្នុងប្រទេសរយៈពេល៩០ថ្ងៃទៀត រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ សារព័ត៌មាន Ukrinform បានរាយការណ៍ឱ្យដឹងថា លោក Yaroslav Zhelezniak សមាជិកសភាអ៊ុយក្រែន បានមានប្រសាសន៍ដូច្នេះនៅ លើបណ្តាញសង្គមតេឡេក្រាម។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសពីការចាប់ផ្តើមនៃការលុកលុយពេញទំហឹងទៅលើប្រទេសអ៊ុយក្រែន។ នៅថ្ងៃដដែលនោះ ច្បាប់ អាជ្ញាសឹកក៏ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានរយៈពេលរហូតដល់ថ្ងៃទី២៦ ខែមីនា។ ក្រោយមកច្បាប់នេះត្រូវបានបន្តរយៈពេល៣០ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី២៥ ខែមេសា និងបន្ទាប់មកត្រូវបាន ពន្យាររហូតដល់ថ្ងៃទី២៥ ខែឧសភា ៕
https://www.ukrinform.net/amp/rubric-ato/3489382-ukraines-parliament-extends-martial-law-mobilization-until-aug-23.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម