លោក Michal Aoun ប្រធានាធិបតីនៃសាធារណរដ្ឋលីបង់
កាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ លោក Michal Aoun ប្រធានាធិបតីនៃសាធារណរដ្ឋ លីបង់បានចេញបញ្ជាឱ្យរដ្ឋាភិបាលបំពេញការងារក្នុងនាមជារដ្ឋាភិបាលចាំផ្ទះ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវ បានបង្កើតឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីលីបង់បានថ្លែងថា “អនុលោមតាម មាត្រា ៦៩ នៃរដ្ឋធម្មនុញ្ញលីបង់ រដ្ឋាភិបាលបច្ចុប្បន្នត្រូវអស់អាណត្តិ ហើយសភានីតិកាលថ្មីនឹងត្រូវចាប់ ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ លោកប្រធានាធិបតីបានសម្តែងនូវការថ្លែងអំណរគុណចំពោះ លោកនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី ហើយរដ្ឋាភិបាលបច្ចុប្បន្ន ត្រូវបំពេញការងារក្នុងនាមជារដ្ឋា ភិបាលចាំផ្ទះ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង”។
គួរបញ្ជាក់ផងដែរថា អាណត្តិរបស់សភានីតិកាលបច្ចុប្បន្ន ដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៨ ត្រូវបញ្ចប់នៅថ្ងៃនេះ(ថ្ងៃទី២១ ខែឧសភា) ហើយអាណត្តិរបស់សភានីតិកាលថ្មី ដែលជាប់ឆ្នោតកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២តទៅ៕
https://menafn.com/1104251229/Lebanese-Pres-Orders-Govt-To-Act-As-Caretaker-After-New-Parliament-Elected
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម