logo logo
banner1
សភាអាល្លឺម៉ង់ អនុម័តបន្ថែមបំណុលចំនួន ១៤០ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២២
 

ទិដ្ឋភាពទូទៅក្នុងសភាជាន់ទាប នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

រដ្ឋធានីប៊ែឡាំង៖ សភាជាន់ទាបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២២ អនុញ្ញាតឱ្យចំណាយសរុបចំនួន ៤៩៦ពាន់លានអឺរ៉ូ(៥២៣.៥ពាន់លានដុល្លារស.រ.អា) និងបំណុលថ្មីប្រមាណជា ១៤០ពាន់លានអឺរ៉ូ កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងមក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានធ្វើសេចក្តីរាយការណ៍។

ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ បានឱ្យដឹងថា បំណុលថ្មី រួមមាន ថវិកាបន្ថែមប្រមាណ ៤០ពាន់លានអឺរ៉ូ ដែលបានស្នើឡើងកាលពីចុងខែមេសា ឆ្នាំ២០២២ សម្រាប់ “វិធានការនានា ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងផលវិបាកដែលបណ្តាលមកពី ជម្លោះរវាងសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន”។  លោក  Olaf  Scholz  អធិការ បតីអាល្លឺម៉ង់បានប្រកាសចេញ កាលពីដើមឆ្នាំ២០២២នេះ ពីការបង្កើតថវិកាការពារជាតិពិសេសមួយតម្លៃ ១០០ពាន់លានអឺរ៉ូ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសអាល្លឺម៉ង់នឹងពុះពារបង្កើនការចំណាយថវិកាការពារជាតិចំនួន ២% នៃផលិតផលក្នុងស្រុកសរុប(ជីឌីភី)។

ដោយសារតែវិធានការនានា ដែលជាប់ពាក់ព័ន្ធនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩​ ប្រទេសដែលសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ បានគ្រោងរួចហើយ សម្រាប់ការធ្លាក់ក្នុងបំណុលប្រមាណជិត ១០០ពាន់លានអឺរ៉ូ តាំងពីមុនពេលការចាប់ផ្តើមនៃវិបត្តិរវាងសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន។ ដើម្បីអាចធ្វើដូច្នេះបាន យោងតាមវិធានការតុល្យភាពបំណុល ឬហ្រ្វាំងបំណុល(debt brake)  របស់អាល្លឺម៉ង់  ថវិកាសហព័ន្ធ និងរដ្ឋ ត្រូវតែមានតុល្យភាព ដោយមិនខ្ចីប្រាក់ចំណូលនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ លោក  Christian  Lindner   រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់បានគាំទ្រយ៉ាងពេញទំហឹងចំពោះការស្តាឡើងវិញ ដោយអនុលោមតាមតុល្យភាពបំណុល ឬហ្រ្វាំងបំណុល៕

http://ព័ត៌មានសភាអន្តរជាតិ ២៣-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://ctxetg.com/german-parliament-approves-140-billion-euros-of-additional-debt-in-2022/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`