លោកStephen Twigg អគ្គលេខាធិការនៃសមាគមសភាប្រទេសCommonwealth(CPA) បានធ្វើទស្ស នកិច្ច នៅសាខារបស់សមាគមនេះចំនួន៣កន្លែងក្នុងប្រទេសអូស្រ្តាលី ដើម្បីពិភាក្សាអំពីការពង្រឹងសមត្ថភាពសភា និងការជួយដល់សមាជិកសភា។ ចំណុចចាប់ផ្តើមនៃទស្សនកិច្ចនេះ គឺសភាសហព័ន្ធអូស្រ្តាលីដែលស្ថិតក្នុងរដ្ឋធានីCanberra ប្រទេសអូស្រ្តាលី។ លោកអគ្គលេខាធិការCPA ក៏បានចូលរួមផងដែរជាមួយប្រធានស្តីទីនៃសាខាតូចមួយរបស់CPAក្នុងប្រទេសអូស្រ្តាលី តាមកិច្ចប្រជុំបែបនិម្មិតរបស់គណៈកម្មាធិការនាយក(Steering Committing)នៃសាខាតូចនេះ ដើម្បីពិភាក្សាអំពីសកម្មភាពបណ្តាញការងារនាពេលខាងមុខ។
នៅក្នុងសភាសហព័ន្ធអូស្រ្តាលី ក្នុងកិច្ចពិភាក្សាអំពីការងារអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់សមាជិកសភា និងមន្រ្តីសភា អគ្គលេខាធិការCPA បានចួបជាមួយអគ្គលេខាធិការរដ្ឋសភា អគ្គលេខាធិការព្រឹទ្ធសភា មន្រ្តីសភា ប្រធានការិយាល័យទំនាក់ទំនងសភានិងអន្តរជាតិរបស់សភាអូស្រ្តាលី និងលេខាធិការCPAប្រចាំតំបន់អូស្រ្តាលី គឺលោកAlex Cullum…៕
https://www.cpahq.org/news/2022_05-australia-visit/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម